Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត! តុលាការកំពូលកោះតៃវ៉ាន់ «សម្រេចគាំទ្រច្បាប់រៀបការភេទដូចគ្នា» ដែលនឹងនាំឲ្យតៃវ៉ាន់ ក្លាយជាដែនដី​អនុវត្តន៍ច្បាប់នេះ ដំបូងគេនៅអាស៊ី!

  • បោះពុម្ព

(តៃប៉ិ)៖ ទីបំផុតតុលាការកំពូល នៃកោះតៃវ៉ាន់បានសម្រេច គាំទ្រអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា ដែលសេចក្តីសម្រេចនេះ នឹងត្រួសត្រាយផ្លូវឲ្យតៃវ៉ាន់ ក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលអនុញ្ញាតឲ្យមនុស្សភេទដូចគ្នារៀបការ និងរស់នៅជាមួយគ្នាដោយស្របច្បាប់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧។ កោះតៃវ៉ាន់ត្រូវបានគេដឹងថា ជាឋានសួគ៌នៃមនុស្សស្រឡាញ់ភេទដូចគ្នា ដែលភាគច្រើនគឺប្រុសស្រឡាញ់ប្រុស ហើយភាគរយនៃមនុស្សប្រភេទនេះ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងសង្គម រហូតដល់មានការបង្កើតសមាគម និងដាក់ញ្ញតិទាមទារឲ្យរដ្ឋាភិបាលទទួលស្គាល់ពួកគេ និងអាចរៀបការដោយស្របច្បាប់ថែមទៀតផង។

គួរបញ្ជាក់នៅក្នុងសេចក្តីសម្រេច របស់តុលាការថា ច្បាប់ស៊ីវិលដែលចែងថា ការរៀបការត្រូវបានអនុញ្ញាត តែរវាងបុរសនឹងស្ត្រីនោះ គឺជាការរំលោភទៅលើមាត្រាមួយទៀត របស់រដ្ឋធម្មនុញ្ញ ដែលធានាការពារសិទ្ធិសេរីភាព នៃការរៀបអាពាហ៍ពិពាហ៍ និងការស្មើភាពគ្នារបស់ប្រជាជនគ្រប់រូប។ រដ្ឋាភិបាលកោះតៃវ៉ាន់ ត្រូវការពេល០២ឆ្នាំ ដើម្បីធ្វើវិសោធនកម្មច្បាប់ ឲ្យស្របទៅតាមសេចក្តីសម្រេចរបស់តុលាការ៕

ដកស្រង់ពី៖ Fresh New