Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN «ប្រកាសថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង» បើនៅតែរឹងទទឹងបាញ់មីស៊ីលទៀត!

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខ UN បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង មិនបានសម្រេចនាពេលថ្មីៗនេះ ហើយព្រមានដាក់ទណ្ឌកម្មថ្មី ប្រឆំាងទីក្រុងព្យុងយ៉ាង សម្រាប់ការប្រកាន់អាកប្បកិរិយាបង្ករឿង និងអស្ថេរភាពឥតឈប់ឈរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍ អនុម័តឡើងជាឯកច្ឆ័ននៅថ្ងៃនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខ UN បានស្នើសុំ ព្រមទំាងព្រមានកូរ៉េខាងជើងកុំឱ្យបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរសាជាថ្មី ត្បិតសកម្មភាពទំាងនេះគឺផ្ទុយទំាងស្រុងនឹងដំណោះស្រាយ UN និងមានតែធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតបើទីក្រុងព្យុងយ៉ាង នៅតែរឹងទទឹងធ្វើសកម្មភាពបង្ករឿង នោះក្រុមប្រឹក្សាសន្តិសុខ នឹងចាត់វិធានការដាក់ទណ្ឌកម្មថ្មី យ៉ាងតឹងរ៉ឹងជាទីបំផុត។

គួរបញ្ជាក់ថា នេះគឺជាលើកទី០៥ហើយនៅក្នុងឆ្នាំ២០១៧នេះ ដែលក្រុមប្រឹក្សាសន្តិសុខUN អនុម័ត លើសេចក្ដីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង នៅតែសាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ ដោយមិនខ្វល់ឡើយចំពោះការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិ ហើយដែលនេះអាចមកពីកូរ៉េខាងជើងយល់ថា ចិននៅចាំជួយខ្លួនជានិច្ច បើទោះបីជាទីក្រុងប៉េកាំង លើកដៃជាមួយគេឯង អនុម័តលើសេចក្ដីថ្លែងការណ៍ ថ្កោលទោសនេះក៏ដោយ៕

ដកស្រង់ពី៖ Fresh News