Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទិវារំលឹក «ខួបទី៨៥ឆ្នាំនៃការបង្កើត កងទ័ពកូរ៉េខាងជើង» នឹងប្រារព្ធឡើងនៅសប្តាហ៍ក្រោយហើយ ដោយមិនដឹងថា នឹងមានរឿងអ្វីកើតឡើងទៀតទេ!

  • បោះពុម្ព

 (សេអ៊ូល)៖ កូរ៉េខាងត្បូងបាន និងកំពុងតែស្ថិតនៅក្នុងសភាព ប្រុងជើងការកម្រិតខ្ពស់ នៅមុនថ្ងៃរំលឹកខួបដ៏សំខាន់មួយផ្សេងទៀត នៅកូរ៉េខាងជើង ជាមួយការដំឡើងសាច់ដុំសព្វាវុធ ក៏ដូចជាបរិក្ខាយោធាទំនើបៗ នៅក្នុងប្រទេសទាំងពីរ នៅចំពោះមុខក្តីព្រួយបារម្ភ អំពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ សាជាថ្មីម្តងទៀត របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។ យោងតាមអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិ របស់ប្រទេសកូរ៉េខាងត្បូង លោក Lee Duk-Haeng រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងប្រារព្ធពិធីអបអរសាទររំលឹកខួបទី៨៥ឆ្នាំ នៃការបង្កើតកងទ័ពកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ពោលគឺថ្ងៃអង្គារ ទី២៥ ខែមេសា ខាងមុខនេះ។

គ្រប់គ្នាកំពុងរង់ចាំមើល និងព្រួយបារម្ភថា នឹងអាចកើតមានការធ្វើតេស្តមីស៊ីល ឬក៏នុយក្លេអ៊ែរដោយទីក្រុងព្យុងយ៉ាង ដែលនឹងបង្កឲ្យស្ថានការណ៍ កាន់តែអាក្រក់ជាងបច្ចុប្បន្ននេះទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានទៅដល់ប្រទេសកូរ៉េខាងត្បូង ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នកជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាត្រូវបានធ្វើឡើងឡើង មួយថ្ងៃក្រោយនៃការធ្វើព្យុហយាត្រាអបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕

ដកស្រង់ពី ៖Fresh News