Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់ហើយបើយ៉ាងៗនេះ! វៀតណាម៖ «ឆ្នេរសមុទ្រពោរពេញដោយសារធាតុគីមី បង្កភាពក្តៅក្រហាយជាខ្លាំងដល់ប្រជានេសាទ!»

  • បោះពុម្ព

 (ហាណូយ)៖ ប្រជានេសាទវៀតណាម បានបង្ហាញភាពត្អូញត្អែរ ក៏ដូចជាការខឹងសម្បារជាខ្លាំង ស្របពេលដែលពួកគេកំពុងព្យាយា មកសាងជីវភាពរស់នៅឲ្យប្រសើរ ដោយពឹងផ្អែកលើឆ្នេរសមុទ្រ ដែលពោរពេញទៅដោយសារធាតុគីមីពុល ពីព្រោះតែគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតមួយ របស់ប្រទេសអាស៊ានមួយនេះកាលពីឆ្នាំមុន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។ ធនធានមានជីវិតនៅក្នុងសមុទ្រ បានចាប់ផ្តើមទទួលរងការបំពុល កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ នៅក្បែររោងចក្រដែកថែបមួយកន្លែង ដែលកំពុងត្រូវបានអភិវឌ្ឍន៍ឡើងដោយ ក្រុមហ៊ុនរបស់កោះតៃវ៉ាន់។ នៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ផ្ទៃឆ្នេរសមុទ្រប្រវែងជាង ២០០គីឡូម៉ែត្រ ត្រូវបាននបំពុលដោយសាធារតុគីមីជាច្រើនប្រភេទ។

ប្រជានេសាទវៀតណាមបានឲ្យដឹងថា កន្លែងដែលពួកគេធ្លាប់តែចាប់បានត្រីដល់ទៅ១០-២០ក្បាលកាលពីអតីតកាល នាពេលនេះអាចចាប់បានយ៉ាងច្រើនមួយ ឬពីរក្បាលតែប៉ុណ្ណោះ ដោយសារតែ ត្រីធំៗស្ទើរតែទាំងស្រុងបានងាប់អស់ ហើយនៅសល់តែកូនត្រីតូចៗ ហើយត្រីដែលចាប់បានទាំងនោះពេលខ្លះក៏ផ្ទុកដោយសាធាតុគីមីពុលថែមទៀត។ សកម្មជនឈ្មោះ Dang Huu Nam បានលើកឡើងថា ដំបូងឡើយប្រជាជនមានការខឹងសម្បារ ចំពោះការដែលក្រុមហ៊ុនតៃវ៉ាន់ Formosa បំពុលបរិស្ថានរបស់ប្រទេសវៀតណាម តែឥឡូវនេះពួកគេកាន់តែក្តៅចិត្តថែមទៀតចំពោះការឆ្លើយតប ក៏ដូចជាដំណោះស្រាយមិនច្បាស់លាស់របស់អាជ្ញាធរ ជុំវិញការដោះស្រាយគ្រោះមហន្តរាយនេះ។

គួរបញ្ជាក់ថា បើតាមប្រជាជនរស់នៅតំបន់រងផលប៉ះពាល់ផ្ទាល់ ប្រជានេសាទវៀតណាមរាប់ពាន់នាក់ បានបង្ខំចិត្តបោះបង់ចោលមុខរបរនេះ ហើយទៅរកការងារនៅកន្លែងផ្សេង ដើម្បីចិញ្ចឹមជីវិតវិញ។ ចំណេកឯភ្ញៀវទេសចរវិញ មានការខ្លាចរអាចំពោះឆ្នេរសមុទ្រ ដែលបានបាត់បង់កេរ្តិ៍របស់ពួកវា និងមុខជំនួញរកស៊ីក៏កំពុងប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន៕

ដកស្រង់ពី៖ Fresh News