Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីអង់គ្លេស ចុះហត្ថលេខាលើលិខិតផ្លូវការ ដែលនឹងដំណើរការ Brexit​

  • បោះពុម្ព

 (ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចុះហត្ថលេខាហើយលើលិខិតផ្លូវការមួយ ដែលនឹងត្រូវដាក់ជូនសហភាពអឺរ៉ុប នៅថ្ងៃពុធនេះ ដើម្បីបញ្ជាក់ថា ចក្រភពអង់គ្លេស ដាក់ចេញដំណើរការនៃកិច្ចចរចាដើម្បីចាកចេញ (Brexit) ជាមួយសហភាពអឺរ៉ុប។

ខណៈការព្រួយ បារម្ភជាច្រើនកំពុងកើតមានឡើងដោយខ្លាចក្រែងសមាជិកផ្សេងទៀត អាចនឹងដើរចេញពីប្លុកមួយនេះតាមអង់គ្លេសដែរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។ជាមួយគ្នានោះដែរ បើតាមការគ្រោងទុក លោកស្រី Theresa May នឹងប្រគល់លិខិតខាងលើអនុឡោមតាមមាត្រាទី៥០ នៃសន្ធិសញ្ញាទីក្រុង Lisbonne ដល់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk នៅម៉ោង១២៖៣០នាទី ថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់)។

គួរបញ្ជាក់ថា ប្រជាជនចក្រភពអង់គ្លេសភាគច្រើន បានបង្ហាញឆន្ទៈរបស់ពួកគេចង់ដើរចេញពីសហភាពអឺរ៉ុប ឬ Brexit តាមរយៈការបោះឆ្នោត ប្រជាមតិមួយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦៕

ដកស្រង់ពី៖ Fresh News