Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេទ័ពអាមេរិកព្រមាន៖ «អូស្ត្រាលីនឹងធ្លាក់ចូលក្នុងគ្រោះថា្នក់ ដោយសារអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង!»

  • បោះពុម្ព

 (សេអ៊ូល)៖ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំកូរ៉េខាងត្បូង លោក Vincent K. Brooks បានប្រាប់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ថាកូរ៉េខាងជើងបានឈានដល់ការអភិវឌ្ឍន៍ គ្រាប់រ៉ុក្កែតដែលអាចបង្កគ្រោះថា្នក់ ដល់ទីក្រុងកង់ប៊េរ៉ា នៅក្នុងករណីវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។ ការព្រមានរបស់លោក Vincent K. Brooks អាចចាត់ទុកបានថា ជាព័ត៌មានថ្មីមួយត្បិតកូរ៉េខាងជើង ធ្លាប់បានគំរាមវាយប្រហារលើសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងតែប៉ុណ្ណោះ។

ដោយឡែកជុំវិញ ការព្រមាននេះដែរថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Julie Bishop បានលើកឡើងដូច្នេះថា «ការព្រមានរបស់លោក Brooks នោះគឺថាកូរ៉េខាងជើង... បច្ចុប្បន្នសមត្ថភាពមីស៊ីលផ្លោងអន្តរទ្វីប ICBM របស់ទីក្រុងព្យុងយ៉ាងកាន់តែរីកចំរើនមុខ ហើយបើសិនជាវាអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរបានមែននោះ វាមិនមែនបង្កគ្រោះថ្នាក់តែនៅក្នុងឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺតំបន់យើងទាំងមូលតែម្ដង រួមទាំងអូស្ត្រាលីផងដែរ»។

គួរបញ្ជាក់ថាការព្រមានរបស់លោក Vincent K. Brooks ធ្វើឡើងស្របពេលដែលមានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើងអាចនឹងដឹកនាំការ ធ្វើតេស្ដសាកល្បងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ នៅអំឡុងកិច្ចប្រជុំកំពូលអាមេរិក-ចិន នៅដើមខែមេសា ឬក៏នៅថ្ងៃខួបកំណើតជីតាលោក គីម ជុងអ៊ុន គឺលោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា ឬក៏នៅថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃខួបកំណើតកងទ័ពប្រជាមានិតកូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News