Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្តៅៗ! សមាជិកក្រុម ISIS ចំនួន៣៣នាក់ក្ស័យជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស នៅអាហ្វហ្គានីស្ថាន!

  • បោះពុម្ព

(កាប៊ូល)៖ ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ៣៣នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លំាងយោធាអាហ្វហ្គានីស្ថាន នៅក្នុងស្រុក Koot នៃភាគខាងកើតខេត្ត Nangarhar ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

នេះបើតាមក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងពេលជាមួយគ្នាក្រុមសកម្មប្រយុទ្ធ តាលីបង់០៣នាក់ ក៏ត្រូវបានសម្លាប់ផងដែរ បន្ទាប់ពីកងម្លាំងអាហ្វហ្គានីស្ថានបានដឹកនាំប្រតិបតិ្តការយោធានៅក្នុងភូមិ Gadi នៃខេត្ត Nangarhar។

គួរបញ្ជាក់ថាខេត្ត Nangarhar ដែលមានទីក្រុងឈ្មោះ Jalalabad និងជាតំបន់សម្បូរទៅដោយភ្នំ ព្រមទាំងស្ថិតនៅចំងាយ ១២០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ូល បានក្លាយជាសមរភូមិប្រយុទ្ធរវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងពួក ISIS ចាប់តំាងពីឆ្នាំ២០១៥មកម្លេះ ហើយមិនតែប៉ុណ្ណោះក្រៅតែពីពួក ISIS កងកម្លាំង រដ្ឋាភិបាលក្រុងកាប៊ុល ក៏កំពុងប្រយុទ្ធជាមួយក្រុមតាលីបង់ដែរ ដែលតែងតែដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់អត្តឃាត៕

ដកស្រង់ពី៖ Fresh News