Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អឺរ៉ុបនឹងលិចបាត់​ ដោយសារទឹកជំនន់នៅឆ្នាំ២១០០?

  • បោះពុម្ព

 (អឺរ៉ុប)៖ ប្រជាជនអឺរ៉ុប យ៉ាងហោចណាស់៥លាននាក់ អាចនឹងបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ខណៈទ្វីបអឺរ៉ុប អាចនឹងលិចបាត់មួយផ្នែកចាប់ពីពេលនេះ រហូតដល់ ឆ្នាំ២១០០ ដោយសារតែគ្រោះទឹកជំនន់ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

នេះបើតាមអង្គការឧតុនិយមពិភពលោក WMO ដកស្រង់ដោយសារ ព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។ ការលើកឡើងខាងលើរបស់ WMO ធ្វើឡើងដោយផ្អែកលើលក្ខខណ្ឌឧតុនិយម និងបម្រែបម្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន ជាពិសេសនោះគឺការកើនឡើងនៃ កម្ដៅផែនដីតែម្ដង ដែលកំពុងធ្វើកម្រិតទឹកសមុទ្រចេះតែបន្តកើនឡើង។ «ឆ្នាំ២០១៦ ជាឆ្នាំមានអាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន បើធៀបទៅនឹងសម័យមុន បដិវត្តន៍ឧស្សាហកម្ម ពោលគឺសីតុណ្ណភាព បានកើនឡើង១,១អង្សាសេ ឬ០,០៦អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពកាលពីឆ្នាំ២០១៥»។

នេះបើតាមអគ្គលេខាធិការ WMO លោក Petteri Taalas។ គួរបញ្ជាក់ថា បើតាមអង្គការឧតុនិយមពិភពលោក WMO ឆ្នាំ២០១៧នេះ សីតុណ្ហភាព អាចនឹងក្ដៅកាន់តែខ្លាំង ហើយវាក៏នឹងអាចធ្វើឱ្យទឹកកក នៅឯមហាសមុទ្រ អាក់ទិចរលាយ ជាហេតុធ្វើឱ្យកំរិតទឹកសមុទ្រហក់ឡើងកាន់តែខ្ពស់៕

ដកស្រង់ពី៖ Fresh News