Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង់គេ្លស ស្នើក្រុមហ៊ុន WhatsApp អនុញ្ញាតឱ្យខ្លួនចូលអានទិន្នន័យអ្នកប្រើបាស់ ក្រោយភេរវកម្មនៅទីក្រុងឡុងដ៏

  • បោះពុម្ព

 (ឡុងដ៏)៖ រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី Amber Rudd បានស្នើសុំឱ្យក្រុមហ៊ុន WhatsApp និងប្រព័ន្ធសារអេឡិចត្រូនិចដទៃទៀត ផ្ដល់ទិន្នន័យឬក៏ អនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបអង្កេតអង់គ្លេស ចូលអានសាររបស់អ្នកប្រើប្រាស់ ក្រោមហេតុផលសន្តិសុខ និង ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។

នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃអាទិត្យ លោកស្រី Amber Rudd បានគូសបញ្ជាក់ដូច្នេះថា៖ «យើងត្រូវតែធ្វើឱ្យប្រាកដថាប្រព័ន្ធសារអេឡិច ត្រូនិចទំាងអស់ដូចជា WhatsApp និងប្រព័ន្ធសារឆ្លើយឆ្លងដទៃទៀត មិនត្រូវបានក្រុមភេរវករប្រើប្រាស់ ក្នុងការទាក់ទងគ្នាជាសម្ងាត់នោះទេ»។

បន្ថែមពីលើនេះ លោកស្រី ក៏បានអំពាវនាវផងដែរ ឱ្យបណ្ដាក្រុមហ៊ុនទូរគមនាគម ធានានូវសន្តិសុខដ៏គួរឱ្យទុកចិត្ត ក៏ដូចជាប្រឆាំងនឹងរាល់ការប្រើប្រាស់កម្មវិធីរបស់ខ្លួនក្នុង ការអនុវត្តន៍សកម្មភាពភេរវកម្ម។

គួរបញ្ជាក់ថា ការស្នើសុំរបស់រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ជនឈ្មោះ Khalid Masood បានប្រើប្រាស់ WhatsApp រយៈ ពេលមួយនាទីមុននឹងអនុវត្តសកម្មភាពវាយប្រហារ នៅខាងក្រៅបរិវេណសភាក្នុងទីក្រុងឡុងដ៏ កាលពីថ្ងៃទី២២ ខែមីនា ដែលបានសម្លាប់មនុស្ស០៥នាក់ ក្នុងនោះ រួមមានប៉ូលិសម្នាក់ និង Khalid Masood ខណៈក្រុមISIS បានចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះ៕

ដកស្រង់ពី៖ Fresh News