Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីឆែក «ចូលរួមរំលែកទុក្ខក្រោយអំពើភេរវករកក្រើកទីក្រុងឡុងដ៍ និងប្តេជ្ញាថា អឺរ៉ុបមិនចុះញ៉មចំពោះក្រុមភេរវករឡើយ!»

  • បោះពុម្ព

 (ឆែក)៖ នៅក្នុងការបង្ហាញប្រតិកម្ម ចំពោះការវាយប្រហារដោយអំពើភេរវកម្ម នៅទីក្រុងឡុងដ៍នាថ្ងៃពុធម្សិលមិញនេះ នាយករដ្ឋមន្រ្តីនៃប្រទេសឆែកលោក Bohuslav Sobotka បានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter ថា ក្រុមភេរវករនឹងអាចធ្វើឲ្យពួកយើងចុះញ៉មនោះឡើយ និងបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងប្រកៀកស្មាគាំទ្រចក្រភពអង់គ្លេសជានិច្ច។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងឱកាសនោះលោក Sobotka បានចូលរួមសមានទុក្ខដល់មិត្តភក្តិជាពិសេសក្រុមគ្រួសារសាច់ញាតិ របស់ជនរងគ្រោះទាំងអស់ផងដែរ ដោយបានសង្កត់ថា ទីក្រុងឡុងដ៍បានក្លាយជាគោលដៅរបស់ក្រុមភេរវករ នៅចំថ្ងៃគំរប់ខួបដ៏ក្រៀមក្រំនៃការវាយប្រហារដោយភេរវកម្មកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅក្នុងទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្សិក។

គួរបញ្ជាក់ថា មនុស្សយ៉ាងតិចប្រាំនាក់បានបាត់បង់ជីវិត និង ចំនួន៤០នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពីមានករណីវាយប្រហារដោយអំពើភេរវកម្ម នៅក្រៅរដ្ឋសភានៃចក្រភពអង់គ្លេស៕

ដកស្រង់ពី៖ Fresh News