Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកទាត់ចោលការចោទថា «យន្តហោះចម្បាំងទម្លាក់គ្រាប់បែកច្រឡំ ស្លាប់ជនស្លូតត្រង់​ជាង៤០នាក់នៅស៊ីរី!»

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅ រដ្ឋធានីវ៉ាស៊ីនតោន) បានឲ្យដឹងថា ខ្លួនពិតជាបានបើកការវាយប្រហារ តាមផ្លូវអាកាសដ៏កក្រើកមួយ ទៅលើកន្លែងប្រជុំរបស់ក្រុមភេរវករអាល់កៃដា នៅភាគខាងជើងប្រទេសស៊ីរីប្រាកដមែន តែបានធ្វើការបដិសេធចំពោះសេចក្តីរាយការណ៍ដែលថា ជនស៊ីវិលជាង៤០នាក់បានបាត់បង់ជីវិត ខណៈពេលដែលព្រះវិហារមួយកន្លែង បានទទួលរងការវាយប្រហារនៅក្នុងប្រតិបត្តិការយោធានេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។ លោកឧត្តមសេនីយ៍ John Thomas អ្នកនាំពាក្យទីបញ្ជាការដ្ឋានយោធាកណ្តាលសហរដ្ឋអាមេរិក (Centcom) បានថ្លែងបញ្ជាក់ថា «ពួកយើងពុំមានគោលដៅ ទៅលើព្រះវិហារសាសនាណាមួយឡើយ ប៉ុន្តែអគារជាគោលដៅរបស់យើងដែលជាទីកន្លែងណាត់ជួបគ្នារបស់ក្រុមភេរវករវិញនោះទេ គឺស្ថិតនៅចម្ងាយប្រមាណ ១៥ម៉ែត្រពីព្រះវិហារមួយកន្លែង ដែលខណៈពេលនេះមានសភាពនៅល្អដូចដើម ពុំមានការខូចខាតអ្វីទាំងអស់»។

គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់ Centcom កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចេញប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសមួយ ទៅលើទីកន្លែងណាត់ជួបគ្នារបស់ក្រុមសកម្មប្រយុទ្ធអាល់កៃដានៅស៊ីរី ដែលបានផ្តាច់ជីវិតក្រុមភេរករមួយចំនួន។ ដោយឡែកជុំវិញសេចក្តីរាយការណ៍ របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរីដែលថា មនុស្សចំនួន៤២នាក់ ភាគច្រើនជាជនស៊ីវិលបានស្លាប់ នៅក្នុងប្រតិបត្តិការនោះ យោធាអាមេរិកនឹងបើកការស៊ើបអង្កេតទៅលើករណីនេះ៕

ដកស្រង់ពិី៖ Fresh News