Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ហារសើប! «ព្រឹទ្ធសមាជិកអាមេរិកចោទ លោក បារ៉ាក់ អូបាម៉ា ថា បានលូកដៃចូល​ក្នុងកិច្ចការ​បោះឆ្នោតប្រទេស​ដទៃ និងស្នើបើកការស៊ើបអង្កេត!»

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកមួយក្រុម មកពីគណបក្សសាធារណរដ្ឋ បានស្នើឱ្យមានការបើកការស៊ើបអង្កេតមួយ លើអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា សម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នៃបណ្ដាប្រទេសដទៃ តាមរយៈការផ្ដល់ហិរញ្ញវត្ថុ ដល់គណបក្សនយោបាយ ដែលអាមេរិកគាំទ្រ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។ ក្រុមសមាជិកសភាទំាងនេះ បានផ្ញើលិខិតមួយ ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដោយជំរុញឱ្យលោកបើកការស៊ើបអង្កេត ដើម្បីពិនិត្យលើការប៉ុនប៉ងនៃអតីតរដ្ឋបាលលោក អូបាម៉ា ពាក់ព័ន្ធនឹងការលូកដៃចូលក្នុង កិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅបណ្ដាប្រទេសមួយ ចំនួនក្នុងតំបន់អឺរ៉ុប អាហ្រ្វិក ឬតំបន់អាមេរិកឡាទីន។

ជាងនេះទៅទៀតលិខិតដដែល ក៏បានបញ្ជាក់ដែរថា ការប៉ុនប៉ងទំាងនេះរួមមានទំាងការផ្ដល់ហិរញ្ញវត្ថុ ឱ្យទៅក្រុមអ្នកនយោបាយឆ្វេងនិយម តាមរយៈក្រសួងការបរទេសអាមេរិក និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ឬក៏តាមរយៈក្រុមហ៊ុនរបស់មហាសេដ្ឋីលោក ចច សូរ៉ូស (George Soros)។

គួរបញ្ជាក់ថា ក្រុមសមាជិកសភានៃគណបក្សសាធារណរដ្ឋ ក៏បានស្នើសុំផងដែរថា ការស៊ើបអង្កេតគួរតែត្រូវបានធ្វើឡើង ឱ្យកាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ថាតើថវិកាចូលរួមចំណែករបស់សហរដ្ឋអាមេរិក ត្រូវបានចំណាយយ៉ាងដូចម្ដេច? និងពិនិត្យឡើងរាល់កម្មវិធីនៃទីភ្នាក់ងារអាមេរិកទំាងអស់។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ពួកគេពុំទាន់បង្ហាញភស្ដុតាងជាក់លាក់ណាមួយនោះទេ ចំពោះការចោទប្រកាន់លើលោក អូបាម៉ា៕

ដកស្រង់ពី៖ Fresh News