Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រួសារលោក គីម ជុងណាំ «ផ្តល់សិទ្ធិឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ចាត់ចែងសាកសពរបស់លោក» តាមការគួរ!

  • បោះពុម្ព

(គូឡាឡាំពួ)៖ ក្រុមគ្រួសារលោក គីម ជុងណាំ បានផ្តល់សិទ្ធិអនុញ្ញាតឲ្យរដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី ជាអ្នកសម្រេចថា តើនឹងត្រូវចាត់ចែងសាកសពរបស់លោក គីម បន្តទៀតយ៉ាងណានោះ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី មន្រ្តីប៉ូលិសម៉ាឡេស៊ី ដែលត្រូវបានដកស្រង់ដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។ នាថ្ងៃពុធម្សិលមិញនេះ ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ គីម ចុល ដែលត្រូវគេធ្វើឃាតនៅម៉ាឡេស៊ីនោះ ត្រូវបានអាជ្ញាធរបញ្ជាក់អត្តសញ្ញាណជាផ្លូវការហើយថា ពិតជាលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់មេនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រាកដមែនដោយផ្អែកលើ DNA នៃកូនប្រុសរបស់លោក ដែលគេជឿជាក់ថាកំពុងរស់នៅកន្លែងដ៏សម្ងាត់មួយ ក្នុងទីក្រុងម៉ាកាវ ប្រទេសចិន។

ជុំវិញព័ត៌មានថ្មីចុងក្រោយនេះ មិនទាន់មានប្រតិកម្ម ឬការបកស្រាយណាមួយពីកូរ៉េខាងជើងនោះឡើយ ខណៈសង្គ្រាមការទូតរវាងប្រទេសទាំងពីរហាក់មានភាពស្ងប់ស្ងាត់បន្តិចហើយ។គួរបញ្ជាក់ថា យោងតាមប៉ូលិសម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានឃាតករស្រីពីរនាក់ បំពុលស្លាប់នៅឯអាកាសយានដ្ឋាន អន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយប្រើប្រាស់សារធាតុគីមពុល VX៕

ដកស្រង់ពី៖ Fresh News