Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដល់វេនកូរ៉េខាងជើងម្តង! «ទីក្រុងព្យុងយ៉ាង​ប្រាប់ UN ឱ្យធ្វើកំណែទម្រង់​ប្រជាធិបតេយ្យ​ឡើងវិញ កុំធ្វើអាយ៉ងអាមេរិក​ដូចសព្វថ្ងៃ!»

  • បោះពុម្ព

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានអំពាវនាវ ឱ្យមានការកែទម្រង់ក្នុង អង្គការសហប្រជាជាតិ (UN) បន្ទាប់ពីការព្យាយាមរបស់ខ្លួន យកសំណុំរឿងសមយុទ្ធយោធារវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើជារបៀបវារៈនៃកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ UN បានបរាជ័យ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។ កាលពីថ្ងៃទី០៧ ខែមីនា លោក Ja Song-nam តំណាងកូរ៉េខាងជើងប្រចំា UN បានជំរុញឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Matthew Rycroft ថ្កោលទោសចំពោះសមយុទ្ធយោធាប្រចំាឆ្នំា រវាងអាមេរិក-កូរ៉េខាងត្បូង ដែលខ្លួនយល់ថានឹងនំាឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងសង្រ្គាមនុយក្លេអ៊ែរ ក៏ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។

ជុំវិញបញ្ហានេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅក្នុងបទវិចារណកថាមួយបានគូសបញ្ជាក់ថា «ក្រុមប្រឹក្សាសន្តិសុខគឺជាអាយ៉ង ដែលធ្វើសកម្មភាពបម្រើផលប្រយោជន៍ របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ជាក់ស្ដែងពួកគេមិនបានធ្វើអ្វីទាល់តែសោះ នៅពេលសហរដ្ឋអាមេរិក ចូលឈ្លានពានអ៊ីរ៉ាក់ ក្រោមហេតុផលថាទីក្រុងបាកដាដ មានអាវុធបំផ្លាញលោក (...)។ ជាងនេះទៅទៀត វាគឺជារឿងឆ្កួតឡប់បំផុត ក្នុងការព្យាយាមដោះស្រាយបញ្ហាដោយផ្ទាល់ លើជោគវាសនារបស់ប្រទេសមួយ តាមរយៈក្រុមប្រឹក្សាសន្តិសុខ។ ដូច្នេះក្រុមប្រឹក្សាសន្តិសុខ គួរតែត្រូវធ្វើកំណែទម្រង់ ប្រជាធិបតេយ្យឡើងវិញ និងមិនត្រូវបន្តអនុញ្ញាត ទីក្រុងវ៉ាស៊ីនតោន ដើរលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងអ្នកដទៃទៀតនោះទេ»។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរកូរ៉េខាងជើង បានព្រមានថានឹងកម្ទេចសព្វាវុធយុទ្ធសាស្រ្តទាំងអស់ របស់អាមេរិកនៅកូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធាខ្នាតធំនៅលើឧបទ្វីបកូរ៉េ៕

ដកស្រង់ពី៖ Fresh News