Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជើងហោះហើរ៧៨០០ ត្រូវលុបចោល ដោយសារព្យុះព្រិលនៅសហរដ្ឋអាមេរិក

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ព្យុះព្រិលភាគឦសាន នៃសហរដ្ឋអាមេរិក បានធ្វើឱ្យមនុស្ស១៨លាននាក់ ត្រូវបានដាក់ឱ្យនៅក្រោមការប្រុងប្រយ័ត្ន ខណៈជើងហោះហើរច្រើនជាង ៧៨០០ត្រូវបានលុបចោល ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ ដោយសារតែព្យុះព្រិល បានបង្ខំឱ្យអាជ្ញាធរបិទសាលារៀន រាប់ពាន់កន្លែង ព្រមទំាងបានរំលឹក ប្រជាជននៅក្នុងតំបន់ កុំចេញខាងក្រៅ ផ្ទះបើមិនមានការចាំបាច់ ស្របពលដែលខ្យល់នៃព្យុះព្រិល ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរពីរដ្ឋ Ohio និងរដ្ឋ West Virginia ឆ្ពោះទៅកាន់រដ្ឋ Maine នៅប៉ុន្មានម៉ោងខាងមុខទៀតនេះ។

គួរបញ្ជាក់ថា បើតាមការព្យាករណ៍អាកាសធាតុ នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ ព្រិលធ្លាក់អាចមានកម្រាស់ ០.៦០ ម៉ែត្រ ហើយវាអាចនឹងវាយប្រហារទៅលើតំបន់ ភាគឦសាននៃរដ្ឋ Pennsylvania, New York, Vermont និងរដ្ឋ New Hampshire៕

ដកស្រង់ពី៖ Fresh News