Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការពារជាតិឥណ្ឌា «ប្រកាសលាលែង​ពីតំណែង ដើម្បីត្រឡប់ទៅ​កាន់ការជា​អភិបាលរដ្ឋ Goa វិញ!»

  • បោះពុម្ព

 (ញូដេលី)៖ លោក Manohar Parrikar នៅថ្ងៃចន្ទនេះបានប្រកាសលាលែងពីតំណែង ជារដ្ឋមន្រ្តីការពារជាតិឥណ្ឌា ដើម្បីអាចស្បថឡើងកាន់តំណែង ជាអភិបាលរដ្ឋ Goa បាន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។ លោក Parrikar ដែលជាមេដឹកនាំជាន់ខ្ពស់មួយរូប របស់គណបក្សកាន់អំណាច Bhartiya Jabty (BJP) បានលាលែងពីមុខតំណែង ជារដ្ឋមន្រ្តីនៃក្រសួងការពារជាតិ រួចរាល់អស់ហើយ ដោយបានផ្ញើលិខិតលាឈប់ទៅកាន់ ការិយាល័យរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ហើយលោក Manohar Parrikar នឹងស្បថឡើងកាន់តំណែងជាអភិបាលរដ្ឋ Goa ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃអង្គារស្អែកនេះ ជាមួយការចូលរួមពីសំណាក់ ប្រធានបក្ស BJP និងរដ្ឋមន្រ្តីសហព័ន្ធលោក Rajnath Singh និងលោក Nitin Gadkari។

គួរបញ្ជាក់ថាលោក Parrikar ស្ថិតក្នុងវ័យ៦១ឆ្នាំនឹងត្រឡប់ទៅកាន់រដ្ឋ Goa វិញហើយធ្វើការស្បថកាន់តំណែងជាអភិបាលរដ្ឋនេះជាលើកទីបួន៕

ដកស្រង់ពី៖ Fresh News