Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត! «ក្រុមហ៊ុនយក្សផលិតយន្តហោះ Boeing សម្រេចសង់រោងចក្រនៅបរទេសដំបូង លើទឹកដីចិន ផ្ទុយពីលោក ដូណាល់ ត្រាំ ចង់បាន!»

  • បោះពុម្ព

 (ប៉េកាំង)៖ ក្រុមហ៊ុន Boeing និងក្រុមហ៊ុន ផលិតយន្ដហោះចិន (COMAC) នឹងចាប់ផ្ដើមសាងសង់ រោងចក្រតំឡើងផលិតផលសម្រេចនៃយន្ដហោះ Boeing 737 នៅឯទីក្រុង Zhoushan ស្ថិតនៅភាគខាងកើតប្រទេសចិន នៅចុងខែមីនានេះ ហើយនឹងចែកចាយជាលើកដំបូង ក្នុងឆ្នាំ២០១៨ ដែលហាក់ផ្ទុយនឹងគោលនយោបាយ បង្កើនរោងចក្រក្នុងស្រុក កាត់បន្ថយរោងចក្រក្រៅប្រទេសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។ នេះគឺជាការសាងសង់រោងចក្រ នៅបរទេសជាលើកដំបូង របស់ក្រុមហ៊ុន Boeing នៅក្នុងក្របខណ្ឌនៃការផលិតជាប្រព័ន្ធ ក៏ដូចជាការរចនា ដើម្បីចែកចាយយន្ដហោះ Boeing 737 ចំនួន១០០គ្រឿងក្នុងមួយឆ្នាំ។ ជាងនេះទៅទៀត បើតាមគំរោង Boeing 737 នឹងត្រូវបានតំឡើង ជាមួយប្រព័ន្ធហោះហើរ និងកៅអីអង្គុយ រីឯរោងចក្រក្នុងទីក្រុង Zhoushan ដែលស្ថិតនៅចំងាយ ២៨៧គីឡូម៉ែត្រពីភាពអាគ្នេយ៍ទីក្រុងសៀងហៃ ក៏នឹងផ្គត់ផ្គង់ ផងដែរនូវសេវាកម្មជួសជុល និងថែទំាយន្ដហោះ Boeing ស្របពេលការសាងសង់រោងចក្រចែកចាយ នឹងត្រូវចាប់ផ្ដើមនៅចុងខែមីនានេះ។

គួរបញ្ជាក់ថាក្រុមហ៊ុន Boeing និងក្រុមហ៊ុនផលិតយន្ដហោះចិន (COMAC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែតុលា ឆ្នាំ២០១៦ លើគំរោងសាងសង់រោងចក្រទីក្រុង Zhoushan ដោយមានពីរផ្នែកសំខាន់ៗមានដូចជា រោងចក្រតំឡើងផលិតផលសម្រេចនៃយន្ដហោះ Boeing 737 ជាការបណ្ដាក់ទុនរួមគ្នា និងរោងចក្រចែកចាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Boeing៕

ដកស្រង់ពី៖ Fresh News