Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់ខ្លួនអស់៨ឆ្នាំ! «ទីបំផុតយានអវកាសឥណ្ឌា ទៅស្វែងរកទឹកនៅឋានព្រះច័ន្ទ ត្រូវបានអង្គការ NASA ប្រទះឃើញ!»

  • បោះពុម្ព

 (ញូដេលី)៖ បន្ទាប់ពីបានបាត់ដំណឹងសូន្យឈឹង អស់រយៈពេលជាច្រើនឆ្នាំ យានអវកាវដំបូងបង្អស់ របស់ឥណ្ឌាឈ្មោះថា Chandrayaan-1 ដែលបានបញ្ជូនឲ្យទៅសិក្សាពីព្រះច័ន្ទ ទីបំផុតត្រូវបានរកឃើញដោយ អង្គការណាសា (NASA)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។ អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) បានដាច់ការទាក់ទងជាមួយ យានអវកាសខាងលើកាលពីឆ្នាំ២០០៩ ពោលគឺរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីបានបាញ់បង្ហោះទៅកាន់គន្លងអវកាស ដែលវាត្រូវគេសន្មត់ថា បានធ្លាក់ទៅបុកនឹងផ្ទៃព្រះច័ន្ទ ខ្ទេចបាត់ហើយ ដែលរបកគំហើញសំខាន់ជាងគេរបស់យានអវកាស Chandrayaan-1 គឺការស្វែងរកម៉ូលេគុលទឹក ទៅលើផ្ទៃស្រទាប់ខាងលើរបស់ព្រះចន្ទ។

ប៉ុន្តែ០៨ឆ្នាំក្រោយមក ក្រុមអ្នកវិទ្យាសាស្រ្តនៅឯ មន្ទីរពិសោធន៍របស់ទីភ្នាក់ងារអវកាស NASA ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេបានរកឃើញទីតាំងរបស់យានអវកាសនេះ តាមរយៈប្រើប្រាស់បច្ចេកទេស នៃប្រព័ន្ធរ៉ាដាអន្តរភពថ្មីមួយ។ ការគណនារបស់ពួកគេ បានបង្ហាញថាយាន Chandrayaan-1 នៅតែកំពុងធ្វើដំណើរវិលជុំវិញ ផ្ទៃព្រះច័ន្ទ ក្នុងរយៈចម្ងាយប្រហែលជា២០០គីឡូម៉ែត្រនៅឡើយទេ។

គួរបញ្ជាក់ថា យោងតាម NASA ការស្វែងរកទីតាំងរបស់ Chandrayanna-1 ទាមទារឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្មន់ ដោយសារតែយានអវកាសឥណ្ឌាមានទំហំដ៏តូច ជាមួយនិងប្រវែងត្រឹម១.៥ម៉ែត្រប៉ុណ្ណោះ នៅគ្រប់ជ្រុងទាំងបួនរបស់វា។ ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងដូច្នេះថា «ទោះបីជាប្រព័ន្ធរ៉ាដាអន្តរភព ត្រូវបានប្រើប្រាស់ដើម្បីតាមដាន អាចម៍ផ្កាយតូចៗដែលស្ថិតនៅចម្ងាយរាប់លានគីឡូម៉ែត្រយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវនៅតែមិនច្បាស់ថា វត្ថុដែលមានទំហំដ៏តូចជាង ហើយចម្ងាយឆ្ងាយស្មើនឹងព្រះច័ន្ទបែបនេះ អាចត្រូវបានរកឃើញនោះឡើយ សូម្បីតែជាមួយការប្រើប្រាស់ ប្រព័ន្ធរ៉ាដាដ៏ខ្លាំងៗបំផុតផ្សេងទៀត របស់ផែនដីក៏ដោយ។ យានអវកាស Chandrayyan-1 បានក្លាយជាគោលដៅដ៏ល្អឥតខ្ចោះ សម្រាប់ការបង្ហាញពីសមត្ថភាពរបស់បច្ចេកទេសរ៉ាដាលើកនេះ»៕

ដកស្រង់ពី៖ Fresh News