Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួរឲ្យសង្វេគបំផុត! «អ្នករើសសំរាម ៤៨នាក់​ស្លាប់​ក្នុងគ្រោះថ្នាក់រអិលបាក់ដី និងគំនរ​សំរាមសង្កត់ផ្ទះពួកគេ នៅប្រទេសអេត្យូពី!»

  • បោះពុម្ព

 (អេត្យូពី)៖ អាជ្ញាធរអេត្យូពីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤៨នាក់ ក្នុងនោះរួមមានកុមារ១៥នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់រអិលបាក់ដី នៅកន្លែងចាក់សំរាមដ៏ធំមួយ ស្ថិតនៅជាយរដ្ឋធានី Addis Ababa កាលពីចុងសប្ដាហ៍កន្លងទៅ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។ យោងតាមអ្នកនាំពាក្យអាជ្ញាធរនៅក្នុងតំបន់ លោក Amare Mekonen កិច្ចខិតខំប្រឹងប្រែងស្វែងរក អ្នកនៅកប់ក្រោមគំនរសំរាម នៅតែបន្តធ្វើឡើង បន្ទាប់ពីគំនរសំរាម និង ផ្ទាំងដីដ៏ធំបានរអិលបាក់សង្កត់លំនៅដ្ឋានជាង ៤៩ខ្នង ខណៈមនុស្ស២៨នាក់កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ប្រជាជនអេត្យូពីរាប់រយនាក់ បានរស់នៅលើតំបន់គំនរសំរាម Reppi អស់រយៈពេលជាង៥០ឆ្នាំមកនេះ ដែលជាកន្លែងចាក់សំរាមដ៏ធំបំផុតមួយក្នុងទីក្រុង Addis Ababa។ ប្រជាជនក្រីក្រទំាងនេះតែងតែដើររើសម្ហូបអាហារ ឬក៏ប្រមូលរបស់របរអេតចាយ ដែលពួកគេអាចលក់ បានដើម្បីចិញ្ចឹមជីវិត៕

ដកស្រង់ពី៖ Fresh News