Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស្ចារ្យ! ទីបំផុតប្រទេស​ចិនបង្ហាញ «គ្រាប់រ៉ុក្កែតដ៏​ថ្មីសន្លាង ដែលនឹងបញ្ជូនយានដឹកទំនិញ​ចិន​ដំបូង ទៅកាន់​​ទីអវកាស!»

  • បោះពុម្ព

(ហៃណាន)៖ ទីបំផុតគ្រាប់រ៉ុក្កែត Long March-7 Y2 ដែលចិនផលិតដោយខ្លួនឯងនោះ បានមកដល់មជ្ឈមណ្ឌលបាញ់បង្ហោះ ស្ថិតនៅក្នុងទីក្រុងវិនឆាង នៃខេត្តហៃណាន ភាគខាងត្បូងប្រទេសចិនហើយ ដើម្បីត្រៀមបាញ់បង្ហោះ ដឹកនាំយានផ្ទុកទំនិញរបស់ចិន ទៅកាន់ទីអវកាសជាលើកដំបូង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។ ប្រទេសចិននឹងធ្វើការបាញ់បង្ហោះ នៅអំឡុងខែមេសាខាងមុខនេះ នូវយានដឹកទំនិញ Tianzhou-1 ដែលនឹងដឹកនាំដោយគ្រាប់រ៉ុក្កែត ផលិតដោយខ្លួនឯង មិនធ្លាប់មាននោះឡើយ។ Tianzhou-1 នឹងត្រូវយកទៅតភ្ជាប់ជាមួយនឹងយាន Tiangong-2 ដែលកំពុងតែគោចរជុំវិញផងដែរស្រាប់ ហើយវានឹងគោចរជុំវិញផែនដីបីជុំ និងធ្វើការចាក់ឥន្ធនៈ និងផ្ទេរទំនិញទៅដល់ Tiangong-2 រួចក៏ធ្លាក់មកផែនដីវិញ។

គួរបញ្ជាក់ថាគ្រាប់រ៉ុក្កែត Long March-7 Y2 គឺជាគ្រាប់ធុនមធ្យមមួយ ដែលអាចដឹកនាំទម្ងន់បាន ១៣.៥តោន ទៅកាន់គន្លងគោចរកម្រិតទាបរបស់ផែនដី ហើយវាអាចមានលទ្ធភាពដឹកយានផ្ទុកទំនិញ និងផ្កាយរណបនានាទៅកាន់ទីអវកាស។ វាត្រូវបានយកទៅធ្វើការសាកល្បងជាលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០១៦។ ប្រទេសចិនបានប្តេជ្ញាថា នឹងកសាងស្ថានីយ៍អវកាសដោយខ្លួនឯងនៅឆ្នាំ២០២០៕

ដកស្រង់ពី៖ Fresh News