Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតសភាអាមេរិក «សម្រេចអនុម័តលើសេចក្តីព្រាង នៃគំរោងអនាគតរបស់អង្គការ NASA!»

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ សភាជាតិអាមេរិក បានសម្រេចអនុម័ត សេចក្តីព្រាង ស្តីពី គំរោងអនាគតរបស់ទីភ្នាក់ងារអវកាសណាសា (NASA) ជាលើកដំបូង នៅក្នុងរយៈពេលជាង០៦ឆ្នាំចុងក្រោយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានវិទ្យាសាស្រ្ត Space News នៅព្រឹកថ្ងព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។ សេចក្តីព្រាងខាងលើនឹងកំណត់គោលការណ៍ ដឹកនាំសកម្មភាពផ្សេងៗរបស់ NASA រួមបញ្ចូលទាំងការបង្កើតគំរោង លម្អិតសម្រាប់បេសកកម្មរុករក ទីអវកាសដោយមនុស្សរយៈពេលវែង ដូចជាការបញ្ជូនអវកាសយានិក ទៅកាន់ភពអង្គារជាដើម។ ដោយឡែកសេចក្តីព្រាងនេះ បានស្នើឲ្យមានការផ្តល់ថវិកាឧបត្ថម្ភចំនួន ១៩.៥ពាន់លានដុល្លារ ដល់ទីភ្នាក់ងារអវកាស NASA សម្រាប់ឆ្នាំ២០១៧។

គួរបញ្ជាក់សេចក្តីព្រាងឆ្នាំ២០១៧របស់អង្គការ NASA បានឆ្លងផុតសភាទាំងពីរជាន់ថ្នាក់របស់អាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ហើយកំពុងតែរង់ចាំទទួលហត្ថលេខាឯកភាពពី ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ សម្រាប់សេចក្តីព្រាង NASA លើកនេះគឺជាលើកទីមួយ ហើយគិតចាប់តាំងពីឆ្នាំ២០១០ប៉ុណ្ណោះ ដែលត្រូវធ្វើការសុំការអនុម័តពីសភាទាំងពីរ៕

ដកស្រង់ពី៖ Fresh News