Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាថ៌កំបាំងនៅតែបន្ត! «ស្ដូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ MH370​ នឹងត្រូវ​សាងសង់នៅ​អូស្ត្រាលី»

  • បោះពុម្ព

 (កង់បេរ៉ា)៖ ស្ដូបគោរពវិញ្ញាណក្ខន្ធជាអចិន្រ្តៃយ៍ ដល់ជនរងគ្រោះទំាង ២៣៩នាក់ ដែលបានបាត់ខ្លួនទៅជាមួយយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងត្រូវកសាងឡើងនៅក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ តាមដែលអាចធ្វើទៅបាន។

នេះបើតាមរដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលី លោក Darren Chester ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។ ថ្លែងនៅក្នុងបទអាត្ថាធិប្បាយមួយ ចេញផ្សាយនៅថ្ងៃពុធសប្តាហ៍ លោក Chester បាននិយាយថា «ការសាងសង់ស្ដូបគោរពវិញ្ញាណក្ខន្ធនេះ អាចនឹងជួយបន្ធូរបន្ថយភាពឈឺចាប់ សម្រាប់គ្រួសារសាច់ញាតិជនរងគ្រោះ។ក៏ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរ ចំពោះយើងទំាងអស់គ្នាជួបជុំគ្នា សម្ដែងការគោរពដល់អ្នក ដែលបានស្លាប់ ហើយយើងក៏សង្ឃឹមទៀតថា យើងអាចនឹងទម្លាយភាពទាល់ច្រក ត្រឡប់ទៅកាន់ប្រតិបត្តិការស្វែងរកវិញ ដើម្បីកំណត់ទីតាំងធ្លាក់របស់ MH370»។

គួរបញ្ជាក់ថាយន្ដហោះ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ភាគច្រើនជាជនជាតិចិន ក្នុងផ្លូវហោះហើរពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។ ដោយឡែកកាលពីខែមករាកន្លងទៅ អាជ្ញាធរម៉ាឡេស៊ី ចិន និងអូស្ត្រាលីបានសម្រេចចិត្ត ផ្អាកការតាមរក MH370 បន្ទាប់ពីគ្មានបំណែក និងព័ត៌មានពាក់ព័ន្ធនឹង MH370 ត្រូវបានគេរកឃើញ។ ទោះបីយ៉ាងជាណា ក្រុមគ្រួសារសាច់ញាតិជនរង គ្រោះបានជំទាស់យ៉ាងខ្លាំង នឹងការសម្រេចចិត្តបែបនេះ ក៏ដូចជាអំពាវនាវឱ្យអាជ្ញាធរ នៃប្រទេសទំាងបី ធ្វើប្រតិបត្តិការតាមរកឡើងវិញ៕

ដកស្រង់ពី៖ Fresh News