Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យោធាចិន «កំពុង​ប្រឹងប្រែងអភិវឌ្ឍន៍យន្តហោះដ្រូនបំបាំងកាយ ដែលអាចគេចពីគ្រាប់មីស៊ីលបាញ់​យន្តហោះ!»

  • បោះពុម្ព

(ប៉េកាំង)៖ ប្រទេសចិនកំពុងអភិវឌ្ឍន៍ យន្តហោះគ្មានអ្នកបើកបរ (Drone) របស់យោធាជាមួយនិងបច្ចេកវិទ្យា បំបាំងកាយ ដែលអាចគេចខ្លួនពីអាវុធបាញ់យន្តហោះ បាននៅក្នុងការបោះជំហានថ្មី ឆ្ពោះទៅមុខមួយទៀត សម្រាប់គំរោងធ្វើទំនើបកម្មវិស័យយោធា ពោរពេញដោយមហិច្ឆតា របស់មហាយក្សនៅអាស៊ីមួយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។ លោក Wei Yiyin អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនឧស្សាហកម្ម និងវិទ្យាសាស្រ្តអវកាសចិន បានថ្លែងថា «យន្តហោះ Drone បានក្លាយជាអាវុធដ៏ចាំបាច់បំផុតមិនអាចខ្វះបាន នៅក្នុងវិស័យយោធាដ៏ទំនើបដូចសព្វថ្ងៃនេះ ដោយសារតែពួកវាអាចដើរតួយ៉ាងសំខាន់ នៅក្នុងការឈ្លបយកការណ៍ជាមួយនិងរូបភាពដ៏ច្បាស់ៗ និងការវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់បំផុត ក៏ដូចជាប្រតិបត្តិការប្រឆាំងនាវាមុជទឹក រួមទាំងការប្រយុទ្ធតាមផ្លូវអាកាស»។

គួរបញ្ជាក់ថា ចិនកំពុងបណ្តាក់ទុនវិនិយោគ ថវិការាប់ពាន់លានដុល្លារ ដើម្បីបង្កើនការធ្វើទំនើបកម្ម ទៅលើបរិក្ខាយោធាចាស់ៗ និងអភិវឌ្ឍន៍សព្វាវុធថ្មីៗ ដែលរួមមានទាំងយន្តហោះចម្បាំងបំបាំងកាយ និងនាវាផ្ទុកយន្តហោះចម្បាំងផងដែរ ហើយប្រទេសអាស៊ីខាងកើតមួយនេះបានចាប់ផ្តើម ការសិក្សាស្រាវជ្រាវខ្លាំងទៅលើយន្តហោះ Drone របស់យោធា ដោយសង្ឃឹមថានឹងអាចទាញយកចំណែកទីផ្សារបានពីសហរដ្ឋអាមេរិក និងអ៊ីស្រាលអែល តាមរយៈបច្ចេកវិទ្យាធូរថ្លៃ និងឆន្ទៈក្នុងការលក់ទៅឲ្យបណ្តាប្រទេសនានា ដែលប្រទេសលោកខាងលិចមានការស្ទាក់ស្ទើរក្នុងការធ្វើជំនួញសព្វាវុធជាមួយនោះ៕

ដកស្រង់ពី៖ Fresh News