Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គរដ្ឋទូត​អាមេរិកនៅ UN ថាឲ្យលោក គីម ជុងអ៊ុន៖ «មេដឹកនាំ​កូរ៉េខាងជើង មិនមែន​ជា​មនុស្សមាន​​ហេតុផល ​ដែលយើងត្រូវអង្គុយ​និយាយ​ជាមួយឡើយ!»

  • បោះពុម្ព

 (ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសច្រានចោល នូវការលើកឡើងថា អន្តរជាតិគួរតែបង្កើតកិច្ចចរចា ដោយបើកចំហរជាមួយកូរ៉េខាងជើង ដើម្បីរំដោះភាពតានតឹងនៅក្នុងតំបន់ ដោយអះអាងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនមែនជាមនុស្សមានហេតុផល ដែលយើងត្រូវទៅអង្គុយពិភាក្សាជាមួយនោះឡើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។ អគ្គរដ្ឋទូតអាមេរិក លោកស្រី Nikki Haley អះអាងដូចខាងលើនេះ ក៏ជាការឆ្លើយតបផងដែរ ទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីង ដែលបានប្រាប់ឲ្យទីក្រុងព្យុងយ៉ាង បញ្ឈប់ការបាញ់គ្រាប់មីស៊ីល-នុយក្លេអ៊ែរ និង ទាមទារឲ្យអាមេរិក-កូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំ ដែលគ្រោងនឹងបញ្ចប់ នៅខែមេសានោះដែរ។

លោកស្រីបានអះអាងថា «ពេលនេះសហរដ្ឋអាមេរិក កំពុងតែពិនិត្យមើលចំពោះជំរើស ដែលមាននៅលើតុទាំងអស់»។ លោកស្រី Nikki បញ្ជាក់យ៉ាងដូច្នេះទៀតថា «ខ្ញុំសូមកោតសរសើរចំពោះ សមភាគីខ្ញុំទាំងអស់ដែលចង់ឲ្យមានកិច្ចពិភាក្សា និង ចរចាគ្នាកើតឡើង ប៉ុន្តែយើងមិនអាចដោះស្រាយអ្វី ជាមួយមនុស្សឥតហេតុផលនោះឡើយ។ ប្រសិនបើនោះជាប្រទេសផ្សេងវិញ យើងប្រាកដជាអាចនិយាយ អំពីរឿងនេះ ហើយវានឹងមិនអាចជាបញ្ហានោះឡើយ។ នោះមិនមែនជាមនុស្សមានហេតុផល ដែលអាចធ្វើសកម្មភាពណាមួយ ដែលប្រកបដោយហេតុផលនោះឡើយ ហើយរូបគេ (លោក គីម ជុងអ៊ុន) ក៏មិនអាចគិតជ្រៅជ្រះដែរ»។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តគ្រាប់មីស៊ីលចំនួន ០៤គ្រាប់កាលពីថ្ងៃព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ដើមសប្តាហ៍នេះ ស្របពេលដែលសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំប្រចាំឆ្នាំ។ ការបាញ់មីស៊ីលនេះ បានបង្កជាការព្រួយបារម្ភពីសំណាក់ប្រទេសទាំងអស់ ព័ទ្ធជុំវិញកូរ៉េខាងជើង ហើយជាហេតុដែលជម្រុញឲ្យអាមេរិក និង កូរ៉េខាងត្បូង សម្រេចជម្រុញល្បឿនបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលកំពុងបង្កការខឹងសម្បារយ៉ាងខ្លាំងពីប្រទេសចិន៕

ដកស្រង់ពី៖ Fresh News