Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសពីជោគវាសនាលោកស្រី ផាក គឺនហេ ថ្ងៃសុក្រសប្ដាហ៍នេះ

  • បោះពុម្ព

(សេអ៊ូល)៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសពីសាលក្រមសម្រេចរបស់ខ្លួន ស្ដីពីការទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅម៉ោង១១ព្រឹក ថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។

នេះបើតាមអ្នកនាំពាក្យតុលាការធម្មនុញ្ញ លោក បេ បូយុន (Bae Bo-yoon) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។ សភាកូរ៉េខាងត្បូងបានបោះឆ្នោតទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងកាលពីខែធ្នូកន្លងទៅ ដោយសារតែរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល។មិនតែប៉ុណ្ណោះ លោកស្រីក៏ត្រូវគេចោទប្រកាន់ផងដែរថា មិនបានបំពេញកាតព្វកិច្ចគ្រប់គ្រាន់ ក្នុងការការពារអាយុជីវិតជនរងគ្រោះ ដែលបានស្លាប់បាត់ជីវិតជាង ៣០០នាក់ នៅក្នុងសោកនាដកម្មលិចសាឡង់ដឹកអ្នកដំណើរ Sewol កាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា បើសិនជាចៅក្រមប្រកាសលោកស្រី ផាក គួរតែត្រូវបានទម្លាក់ចេញពីតំណែងនោះ លោកស្រីនឹងត្រូវអស់តួនាទីជាប្រធានាធិបតីជាផ្លូវការ រីឯការរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នឹងត្រូវប្រព្រឹត្តទៅនៅរយៈពេល៦០ថ្ងៃបន្ទាប់។

ក៏ប៉ុន្តែផ្ទុយទៅវិញ បើសិនជាចៅក្រមបដិសេធ នោះលោកស្រី ផាក អាចនឹងត្រឡប់មកកាន់អំណាចវិញភ្លាមៗ ហើយនឹងអាចបន្តអណត្តិរបស់ខ្លួនរហូតដល់ខែកុម្ភៈឆ្នាំក្រោយឯណោះ៕

ដកស្រង់ពី៖ Fresh News