Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីហ្វីលីពីន «ប្រកាសតែងតាំងរដ្ឋមន្រ្តីការបរទេសស្តីទី» បន្ទាប់ពីរដ្ឋមន្រ្តី​បច្ចុប្បន្ន​ត្រូវព្រឹទ្ធសភា​សម្រេច​មិន​ទទួល​ស្គាល់!

  • បោះពុម្ព

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសតែងតាំង រដ្ឋមន្រ្តីការបរទេសស្តីទី នៅថ្ងៃព្រហស្បតិ៍នេះ នៅក្រោយពេលដែលគណៈកម្មការ ទទួលបន្ទុកការតែងតាំង ឬហៅកាត់ថា CA របស់ព្រឹទ្ធសភាហ្វីលីពីន បានសម្រេចជាឯកច្ឆន្ទ មិនទទួលស្គាល់ការតែងលោក Perfect Yasay ដែលបានកាន់មុខតំណែងនេះ អស់រយៈពេលជាងកន្លះឆ្នាំមកហើយនោះ ជារដ្ឋមន្ត្រីការបរទេសបន្តទៀត ដោយសារតែ បញ្ហាសញ្ជាតិអាមេរិក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។ យោងតាមអ្នកនាំពាក្យរបស់លោក ឌូតឺតេ លោក Ernesto Abella បានឲ្យដឹងថា ការិយាល័យប្រធានាធិបតី បានធ្វើសេចក្តីប្រកាសនៅព្រឹកថ្ងៃព្រហស្បត៍នេះ។លោក Abella បានឲ្យដឹងតាមរយៈសារជាអក្សរថា ប្រធានាធិបតីលោក ឌូតឺតេ បានសម្រេចជ្រើសតាំងអនុរដ្ឋមន្ត្រី នៃក្រសួងការបរទេសលោក Enrique Manalo ឲ្យកាន់មុខតំណែងជំនួសលោក Yasay បណ្តោះអាសន្ន។

គួរបញ្ជាក់លោក Perfecto Yasay បានបរាជ័យក្នុងការទទួលបានការទទួលស្គាល់ ពីគណៈកម្មការ CA ដ៏មានឥទ្ធិពលនេះ បន្ទាប់ពីលោក បានផ្តល់សេចក្តីថ្លែងការណ៍ ដ៏ចម្រូងចម្រាសអំពីថាតើរូបលោក ធ្លាប់មានសញ្ជាតិអាមេរិកដែរ ឬយ៉ាងណានោះនាពេលកន្លងមក។ ម៉្យាងវិញទៀតដោយយោងតាមការសម្រេចចិត្ត ជាឯកច្ឆន្ទរបស់ CA លោក ឌូតឺតេ មិនអាចធ្វើការតែងតាំងលោក Yasay ដែលជាមិត្តជិតស្និទ្ធរបស់លោកឡើងវិញម្តងទៀតបានឡើយ៕

ដកស្រង់ពី៖ Fresh News