Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតម៉ាឡេស៊ីព្រមថយមួយជំហាន! នាយករដ្ឋមន្រ្តី «បន្ទន់​ឥរិយាបទ ដោយ​ចង់ឲ្យ​កូរ៉េខាងជើង​​ព្រមដោះ​លែងប្រជាជន ដែល​កំពុង​ជាប់ខ្លួន​​នៅព្យុងយ៉ាង!»

  • បោះពុម្ព

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃពុធនេះហាក់ដូចជា បានបន្ទន់ឥរិយាបថ និង បន្ថយសំឡេងរិះគន់លើកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាលរបស់លោកចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាង បានចាត់ទុកប្រជាជនម៉ាឡេស៊ី ជាចំណាប់ខ្មាំង ដោយហាមឃាត់ពួកគេមិនឱ្យចាកចេញ ពីប្រទេសនៅក្នុងបរិបទដែលប្រទេសទំាងពីរ កំពុងមានជម្លោះការទូតនឹងគ្នា ដោយសារតែអំពើឃាតកម្មលើលោក គីម ជុងណាំ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។ ជម្លោះការទូតរវាងប្រទេសទំាងពីរ បានឈានដល់ការចាត់វិធានការសងសឹកដាក់គ្នា ទៅវិញទៅមក ក្នុងនោះរួមមានទំាងការបណ្ដេញអគ្គរដ្ឋទូត និងការហាមឃាត់ប្រជាជនមិនឱ្យចាកចេញប្រទេសរៀងៗខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធានាសុវត្ថិភាព ជនជាតិម៉ាឡេស៊ីទំាង១១នាក់ ដែលកំពុង ជាប់គាំងនៅកូរ៉េខាងជើង លោក ណាជីប រ៉ាហ្សាក់ នៅចំពោះមុខសភាជាតិបាននិយាយថា លោកគ្មានគំរោងការផ្ដាច់ទំនាក់ទំនងការទូត ជាមួយទីក្រុងព្យុងយ៉ាងនោះឡើយ។

លោក រ៉ាហ្សាក់ បានថ្លែងយ៉ាងដូច្នេះថា «យើងជាប្រទេសមួយ ដែលបានបង្ហាញពីមិត្តភាព ទៅកាន់ពួកគេ (កូរ៉េខាងជើង) ហើយយើងមិនមែនកំពុងរករឿងឈ្លោះប្រកែកជាមួយពួកគេនោះទេ ក៏ប៉ុន្តែនៅពេលបទឧក្រិដ្ឋមួយ ត្រូវបានប្រព្រឹត្ត ជាពិសេសគឺធាតុគីមីពុល VX ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសម៉ាឡេស៊ី យើងមានកាតព្វកិច្ចការពារ ផលប្រយោជន៍របស់ប្រជាជនម៉ាឡេស៊ី»។

គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារ លោក ណាជីប បានហៅចំណាត់ការរបស់កូរ៉េខាងជើងថា ជាទង្វើគួរឱ្យស្អប់ខ្ពើម ខណៈអង្គការសហប្រជាជាតិក៏បានអំពាវនាវផងដែរឱ្យភាគីទំាងពីរ រក្សាភាពស្ងប់ស្ងាត់ ព្រមទំាងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការអនុវត្តន៍វិធានការការទូត៕

ដកស្រង់ពី៖ Fresh News