Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការបរទេសថៃ លាលែងពីតំណែង ក្រោយការរុះរើគណៈរដ្ឋមន្រ្តី

  • បោះពុម្ព

(បាងកក)៖ រដ្ឋាភិបាលថៃ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា បានប្រកាសថា រដ្ឋមន្ត្រីការបរទេស លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីរបូតតំណែងឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី ចំពេលដែលប្រទេសអាស៊ានមួយនេះព្យាយាមដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលាលែងពីតំណែងដ៏មិននឹកស្មានដល់របស់លោក បានទុកឱ្យតំណែងដឹកនាំក្រសួងការបរទេសនៅទំនេរ ខណៈរូបលោកគឺជាអ្នកដឹកនាំក្រុមការងារទទួលបន្ទុកកិច្ចការ មីយ៉ាន់ម៉ា ហើយកាលពីខែមុននោះបានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ ដែលស្វែងរកការត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាជុំវិញបញ្ហាសង្គ្រាម អស្ថិរភាព និងអំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានប្រាប់ Reuters ថា លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៉ីន បានទទួលយកលិខិតសុំលាលែងពីតំណែងរបស់ លោក Parnpree ហើយ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ការលាលែងពីតំណែងរបស់ លោក Parnpree នឹងមិនប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការ ការបរទេសទេ ព្រោះលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក្រសួងការបរទេស និងមន្ត្រីនានាអាចធ្វើការជំនួសបាន»។

Reuters មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក Parnpree បានទេ។ នៅក្នុងលិខិតលាលែងពីតំណែង លោក Parnpree បាននិយាយថាលោកផ្ទាល់ជឿជាក់ថា រូបលោកមិនមែនត្រូវបានដកតំណែងឧបនាយករដ្ឋមន្ត្រី ដោយសារតែការធ្វើការមិនបានល្អនោះទេ តែផ្ទុយទៅវិញលោកបានធ្វើការបានយ៉ាងល្អ និងបានជួយស្ដារមុខមាត់ ថៃនៅលើឆាកអន្តរជាតិទៀតផង៕

ដកស្រង់ពី៖ Fresh News