Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខការទូតអាមេរិក លោក Blinken នឹងធ្វើដំណើរទៅកាន់អ៉ីស្រាអែល និងហ្ស៊កដានី ក្នុងដំណើរទស្សនកិច្ចសាជាថ្មីនៅមជ្ឈិមបូព៌ា (Video inside)

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល និងហ្ស៊កដានី ក្នុងដំណើរទស្សនកិច្ចមួយនៅមជ្ឈិមបូព៌ា រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី ចូ បៃដិន និងនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ មន្ត្រីម្នាក់មកពីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាលោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសទាំង២ ខណៈយន្ដហោះរបស់លោកប្រមុខការទូតអាមេរិកចុះចាក់ សាំងក្នុងប្រទេសអៀរឡង់ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

ការប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Blinken ធ្វើឡើងក្រោយលោក បៃដិន និងលោក ណេតានយ៉ាហ៊ូ បើកកិច្ចពិភាក្សាតាមទូរស័ព្ទ ដើម្បីជជែកគ្នាពីការស្វែងរកបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង។ ប៉ុន្តែ ខាងក្រសួងការបរទេសអាមេរិក មិនបានបញ្ជាក់លម្អិតអ្វីពីដំណើរទស្សនកិច្ចរបស់លោក Blinken នៅក្នុងប្រទេសអ៉ីស្រាអែល និងហ្ស៊កដានីនោះទេ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយប្រកាសឱ្យដឹងពីដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Matthew Mille បាននិយាយថាលោក Blinken នឹងប្រឹងប្រែងសម្រួលស្វែងរកបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សា និងគូសបញ្ជាក់ ពីសារៈសំខាន់ក្នុងការទប់ស្កាត់កុំឱ្យសង្គ្រាមរាលដាលកាន់តែធំ៕

ដកស្រង់ពី៖ Fresh News