Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ អាចនឹងខ្វះខាតហ្កាសក្នុងស្រុក សម្រាប់ផលិតអគ្គិសនី នៅក្នុងរដូវក្ដៅនេះ

  • បោះពុម្ព

ការិយាល័យផែនការ និងគោលនយោបាយថាមពលរបស់ថៃ បានឱ្យដឹងថា ការផ្គត់ផ្គង់ហ្កាសនៅក្នុងស្រុក សម្រាប់ការផលិតអគ្គិសនី អាចនឹងមានការខ្វះខាត អំឡុងរដូវក្ដៅឆ្នាំនេះ នៅពេលដែលតម្រូវការប្រើប្រាស់ អគ្គិសនីកើនឡើងខ្ពស់។

អគ្គនាយកការិយាល័យខាងលើ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការផលិតហ្កាសពីតំបន់ប្លុកហ្កាស Erawan ក្នុងតំបន់ឈូងសមុទ្រថៃ មានការថយចុះចាប់តាំងពីឆ្នាំ២០១៨មក នឹងបង្កើនការផលិតហ្កាសទ្វេដង ប៉ុន្តែ ប្រហែលជាមិនអាចឆ្លើយតបគ្រប់គ្រាន់ទៅនឹងការកើនឡើងខ្ពស់នៃតម្រូវការប្រើអគ្គិសនី អំឡុងរដូវក្ដៅឆ្នាំ នេះនោះទេ។

ការឡើងកម្ដៅសីតុណ្ហភាព ត្រូវបានជឿជាក់បង្កឡើងដោយបាតុភូត El Nino ដែលអាចនឹង ធ្វើឱ្យប្រទេសជាច្រើនមានអាកាសធាតុក្ដៅហួតហែង ហើយក្នុងនោះប្រទេសថៃ ក៏ត្រូវបានព្យាករដែរថា នឹង មានអាកាសធាតុក្ដៅខ្លាំងបំបែកកំណត់ត្រាថ្មីមួយ ដោយមានភ្លៀងធ្លាក់តិចបើធៀបទៅនឹងឆ្នាំមុន។

ប្រឈមមុខនឹងការខ្វះខាតហា្កសនៅពេលខាងមុខ វាអាចទៅរួចថា ប្រទេសថៃ អាចនឹងចាំបាច់ត្រូវនាំចូល ឧស្ម័ន LNG ដើម្បីប្រើប្រាស់ក្នុងការផលិតថាមពលអគ្គិសនី ឆ្លើយតបទៅនឹងតម្រូវការប្រើអគ្គិសនីកើនឡើង សូមបញ្ជាក់ថា នៅក្នុងប្រទេសថៃ ហ្កាស៥៧ភាគរយមានប្រភពនៅក្នុងស្រុក និង៣១ភាគរយជាប្រភេទហ្កាសនាំចូល LNG និង១២ភាគរយជាហ្កាសនាំចូលពីប្រទេសមីយ៉ាន់ម៉ា នេះបើតាមការផ្សាយរបស់សារព័ត៌មាន Bangkok Post។