Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីរ៉ូម៉ានី ប្រកាសចូលរួមប្រកួតប្រជែងតំណែងមេដឹកនាំ NATO

  • បោះពុម្ព

លោក Klaus Iohannis ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បាននិយាយកាលពីថ្ងៃអង្គារថា លោកសម្រេចចិត្ត ចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំរបស់អង្គការណាតូ (NATO) ជាមុខតំណែងមួយ ដែលបច្ចុប្បន្ន បណ្តាប្រទេសជាសមាជិកគាំទ្រឱ្យទៅ លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់។

កាលពីខែកុម្ភៈ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានគាំទ្រ លោក Rutte ឱ្យទទួល តំណែងបន្តពី លោក Jens Stoltenberg ធ្វើជាអគ្គលេខាធិការរបស់អង្គការណាតូ។ យ៉ាងនេះក្តី លោក Iohannis និយាយថា នឹងប្រកួតប្រជែងសម្រាប់តំណែងនេះ ដោយអះអាងថា ប្រទេសនៅអឺរ៉ុបខាងកើត ត្រូវការអ្នកតំណាងមួយកាន់តែប្រសើរ ក្នុងតួនាទីដឹកនាំ Euro Atlantic។

ក្រុមមន្រ្តីការទូតនិយាយថា លោក Rutte គឺជាបេក្ខជនផ្លូវការតែម្នាក់គត់សម្រាប់តំណែងប្រកួតនៅពី ក្រោយឆាក ទោះបីជាមានការលើកឡើងខ្លះថា វត្តមានរបស់លោក Iohannis កំពុងលេចឡើងក្នុងការ ជជែក គ្នាក្រៅផ្លូវការក្តី។

សូមបញ្ជាក់ថា មេដឹកនាំរបស់អង្គការណាតូ ត្រូវបានតែងតាំងដោយកុងសង់ស៉ីស មានន័យថា សមាជិក ទាំងអស់ ត្រូវតែយល់ព្រមចំពោះការសម្រេចចិត្តចុងក្រោយ។ បក្សសម្ព័ន្ធយោធាមួយនេះ ទើបនឹងបាន ឯកភាពគ្នាលើសមាជិកភាពថ្មីរបស់ស៊ុយអែត នេះបើតាមការផ្សាយរបស់ Reuters។