Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីតួកគីថា ប្រទេសកាន់សាសនាឥស្លាមធំៗ ធ្វើឱ្យប៉ាឡេស្ទីនខកចិត្ត

  • បោះពុម្ព

 ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា បណ្តាប្រទេសកាន់សាសនាឥស្លាមធំៗ ធ្វើការមិនគ្រប់គ្រាន់ទេ ដើម្បីបញ្ឈប់ការសម្លាប់អាយុជីវិតជនស៉ីវិលប៉ាឡេស្ទីន ពីសំណាក់កងទ័ពអ៉ីសា្រអែល នៅតំបន់ហ្គាហ្សា ខណៈដែលសង្រ្គាមឈានចូលដល់ខែទី ៦ហើយ។

ថ្លែងក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងអ៉ីស្តង់ប៊ុល លោក Erdogan បញ្ជាក់ថា «យើងទាំងអស់គ្នាជាសាក្សីរួម ដើម្បីឱ្យសេចក្តីថ្លែងការណ៍ជាសាកល ស្តីពីសិទ្ធិមនុស្សលេចចេញជារូបរាងឡើង ដោយលើកឡើងអំពីសិទ្ធិ រស់នៅសម្រាប់កុមារ ស្ត្រី និងជនស៉ីវិលស្លូតត្រង់ប៉ាឡេស្ទីន»។

លោក Erdogan បានបន្ថែមថា «សង្រ្គាម នៅតំបន់មជ្ឈិមបូព៌ា បង្ហាញឱ្យយើងឃើញថា ពិភពឥស្លាមនៅតែមានចំណុចខ្វះខាតខ្លាំង ជាពិសេស ទាក់ ទងនឹងការរួបរួមគ្នា នៅពេលព្យាយាមដាក់សម្ពាធលើអ៉ីស្រាអែល ឱ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា»។

សូមបញ្ជាក់ថា តួកគី ដែលជាសមាជិករបស់អង្គការណាតូ បានចែកចាយជំនួយមនុស្សធម៌ ៤០,០០០តោន ទៅកាន់តំបន់ហ្គាហ្សា តាមផ្លូវអាកាស និងសមុទ្រ នេះបើតាមការផ្សាយពីសារព័ត៌មានរុស្ស៉ី RT ។