Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌា ធ្វើតេស្ដបាញ់មីស៊ីលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនគ្រាប់ ដោយជោគជ័យ

  • បោះពុម្ព

 នាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃចន្ទ បានប្រកាសថា ឥណ្ឌា បានធ្វើតេស្ដបាញ់ មីស៊ីល បាលិស្ទីគមួយគ្រាប់ផលិតក្នុងស្រុក ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ប្រកបដោយ ជោគជ័យជាលើកដំបូង។

លោក ម៉ូឌី ធ្វើការប្រកាសបែបនេះ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ជាមួយការ បន្ថែមថា មីស៊ីលបាលិស្ទីគ ដែលយោធាឥណ្ឌាបានធ្វើតេស្ដគឺជាមីស៊ីល ប្រភេទ Agni-5 ប្រើប្រាស់បច្ចេក វិទ្យា MIRV។

MIRV គឺជាបច្ចេកវិទ្យាមួយ ដែលអាចឱ្យមីស៊ីលបាលិស្ទីគ Agni-5 មានសមត្ថភាពពាំក្បាល គ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ហើយអាចញែកចេញពីគ្នា និងវាយប្រហារលើគោលដៅផ្សេងៗគ្នា ក្នុងពេលតែ មួយ។

លោក ម៉ូឌី មិនបានបញ្ជាក់អ្វីលម្អិតនោះទេពីការធ្វើតេស្ដមីស៊ីល ប៉ុន្តែកន្លងមក ឥណ្ឌា ក៏ធ្លាប់បាន ធ្វើតេស្ដបាញ់មីស៊ីល Agni-5 ជាលើកផងដែរ។

សូមបញ្ជាក់ថា Agni-5 ជាមីស៊ីលបាលិស្ទីគ ត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា Defence Research and Development Organisation ហើយពាក្យថា Agni មានន័យ ថា «ព្រះអគ្គិ» ក្នុង ភាសាសំស្រឹ្កត។

ម្យ៉ាងទៀត ខណៈក្រុមអ្នកជំនាញយល់ថា មីស៊ីលរយៈចម្ងាយខ្លី Agni-I និង Agni- II ត្រូវបានអភិវឌ្ឍឡើងដើម្បីប្រជែងជាមួយប៉ាគីស្ថាន ការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ Agni-5 បានឆ្លុះ បញ្ចាំង ពីការផ្លាស់ប្ដូរការផ្តោតរបស់ឥណ្ឌាទៅលើចិន នេះបើតាមការផ្សាយរបស់ AFP។