Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីនបង្ហាញចេតនាចង់ដោះស្រាយវិវាទដែនសមុទ្រ ជាមួយចិនដោយសន្តិវិធី ប៉ុន្តែទទូចឱ្យចិនឈប់ធ្វើទុក្ខបុកម្នេញ

  • បោះពុម្ព

 (ម៉ានីល)៖ នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo បាននិយាយថា ប្រទេសរបស់លោកមានបំណងចង់ដោះស្រាយបញ្ហាជម្លោះដែនសមុទ្រជាមួយចិនដោយសន្តិវិធី ប៉ុន្តែលោកក៏ឆ្លៀតឱកាសផងដែរ ទទូចឱ្យទីក្រុងប៉េកាំងឈប់ធ្វើទុក្ខបុកម្នេញលើហ្វីលីពីនតទៅទៀត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។ ថ្លែងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ក្នុងទីក្រុង Melbourne លោក Manalo បាននិយាយការពារគោលការណ៍នៃរដ្ឋាភិបាលរបស់លោក ក្នុងការផ្សព្វផ្សាយឱ្យដឹងជាសាធារណៈ នូវសកម្មភាពនានារបស់ចិន នៅតំបន់ដែនសមុទ្រមានបញ្ហាវិវាទ ក្នុងនោះរួមមានទាំង ការធ្វើដំណើរឆ្លងកាត់នាពេលថ្មីៗនេះ នៃនាវាចម្បាំងចិន នៅក្បែរតំបន់ថ្មប៉ះប្រះទឹក Scarborough Shoal នៃសមុទ្រចិនខាងត្បូង។ វាគឺជាកន្លែងប្រឈមមុខដាក់គ្នាយ៉ាងញឹកញាប់ រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ស្របពេលដែលលោក Manalo បានទទូចឱ្យភាគីចិនបញ្ឈប់សកម្មភាពធ្វើទុក្ខបុកម្នេញ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនរូបនេះ ក៏បានលើកឡើងថា ហ្វីលីពីននៅតែប្តេជ្ញាចំពោះការស្វែងរក ដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហាជម្លោះ តាមរយៈមធ្យោបាយការទូត ឬមធ្យោបាយមិនប្រើកម្លាំងផ្សេងទៀត។

យ៉ាងណាក្តី លោក Manalo បានសង្កត់ធ្ងន់បន្ថែមថា វានឹងមិនត្រូវធ្វើឡើង ដោយប៉ះពាល់ចំពោះផលប្រយោជន៍ជាតិហ្វីលីពីន នោះឡើយ៕

ដកស្រង់ពី៖ Fresh News