Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន បិទផ្លូវហាយវ៉េក្នុងរដ្ឋធានីប៉េកាំង បន្ទាប់ពីមានព្យុះព្រិលខ្លាំង

  • បោះពុម្ព

អាជ្ញាធរក្នុងទីក្រុងប៉េកាំង បានបិទផ្លូវហាយវ៉េកាលពីថ្ងៃពុធ បន្ទាប់ពីព្យុះព្រិលខ្លាំង បានបោកបក់មកលើរដ្ឋធានីមួយនេះ បន្ថែមលើអាកាសធាតុដ៏ត្រជាក់ នៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ។

ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ខណៈភ្លៀង និងព្រិល អាចបន្តរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ក្រុមមន្រ្តីកំពុងរៀបចំបណ្តាញដឹកជញ្ជូនសាធារណៈនានាក្នុងរដ្ឋធានីប៉េកាំង ដែលមានប្រជាជនជិត ២២លាននេះ ហើយបានបិទផ្លូវហាយវេចំនួន ៨កន្លែង។

តំបន់ភ្នំ នៅតែទទួលរងនូវព្រិលធ្លាក់ ហើយអាកាសធាតុដ៏អាក្រក់នេះ បានបង្ខំឱ្យបិទផ្លូវជិត ២០០ ខ្សែទូទាំងប្រទេស។ មជ្ឈមណ្ឌលឧតុនិយមជាតិ បានព្យាករថា ស៉ីតុណ្ហភាពក្រោមសូន្យ នឹងមកដល់នៅសប្តាហ៍ក្រោយលើតំបន់ជាច្រើន។

សូមបញ្ជាក់ថា មន្រ្តីតាមដានអាកាសធាតុមួយរូប បានប្រាប់កាសែត Beijing Daily ថា ព្រិលធ្លាក់កាលពីថ្ងៃអង្គារ គឺមានរយៈពេលយូរ និងខ្លាំងក្លាជាងការព្យាករ បន្ទាប់ពីភាពប្រសព្វគ្នានៃចរន្តខ្យល់សើមមកពីភាគខាងត្បូង និងខ្យល់ត្រជាក់រំកិលយឺតទៅភាគខាងកើត នេះបើតាមការផ្សាយរបស់ Reuters ។