Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ពិភាក្សាអំពីក្តីសង្ឃឹមនៃសន្តិភាព ជាមួយប្រមុខការទូតចិន

  • បោះពុម្ព

 រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា រូប លោកបានពិភាក្សាអំពីក្តីសង្ឃឹមនៃសន្តិភាពសម្រាប់សង្រ្គាមរយៈពេលជិត២ឆ្នាំមកនេះ ប្រឆាំងការឈ្លានពាន របស់រុស្ស៉ី ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។

ប្រមុខការទូតនៃប្រទេសទាំងពីរ បានជួបគ្នាអំលុងព្រឹត្តិការណ៍សន្និសីទសន្តិសុខទីក្រុង Munich នៅ ប្រទេសអាល្លឺម៉ង់។

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ដោយក្រសួងការបរទេសចិន អំលុងការថ្លែងសុន្ទរកថា ក្នុង សន្និសីទខាងលើ លោក វ៉ាង បានលើកឡើងថា ចិន បានបន្តពុះពារលើកកម្ពស់កិច្ចពិភាក្សា ស្វែងរក សន្តិភាព ក៏ដូចជាប្រឹងប្រែងដើរតួនាទីប្រកបដោយភាពវិជ្ជមាន ក្នុងការជួយស្តារសុខសន្តិភាពឡើងវិញ។

សូមបញ្ជាក់ថា អ៊ុយក្រែន បានព្យាយាមបង្កើនទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តរបស់ ទីក្រុងមូស្គូ ដើម្បីឱ្យផ្តល់ការគាំទ្រចំពោះផែនការសន្តិភាពរបស់ខ្លួន ដែលផ្តោតជាចម្បងលើការដកកង កម្លាំងរុស្ស៉ីទាំងអស់ ចេញពីទឹកដីអ៊ុយក្រែនដែលកំពុងស្ថិតក្រោមការត្រួតត្រា, ការស្តារឡើងវិញនូវព្រំប្រទល់ ក្រោយសម័យសូវៀតឆ្នាំ១៩៩១ និងការបង្កើតក្របខណ្ឌមួយ ដើម្បីឱ្យរុស្ស៉ីទទួលខុសត្រូវចំពោះសកម្មភាព របស់ខ្លួន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ ។