Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត នាយករដ្ឋមន្ត្រីហុងគ្រី ប្រាប់លោក Stoltenberg ថា ហុងគ្រីគាំទ្រសមាជិកភាពរបស់ស៊ុយអែតក្នុងអង្គការណាតូ

  • បោះពុម្ព

 (ព្រុចស៊ែល)៖ នៅក្នុងការហៅទូរសព្ទមួយនៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថា ដ្ឋាភិបាលហុងគ្រីគាំទ្រសមាជិកភាពរបស់ប្រទេសស៊ុយអែតក្នុងសម្ព័ន្ធភាពយោធា។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ លោក Orban បាននិយាយនៅក្នុងការបង្ហោះក្នុងបណ្តាញទំនាក់ទំនង X ដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលហុងគ្រីគាំទ្រដល់សមាជិកភាពរបស់ស៊ុយអែតក្នុងអង្គការណាតូ »។

លោកបានបន្ថែមថា លោកក៏បានជូនដំណឹងដល់ លោក Stoltenberg ថា លោកនឹងបន្តជំរុញឱ្យរដ្ឋសភាហុងគ្រី បោះឆ្នោតគាំទ្រការចូលជាសមាជិកណាតូ របស់ប្រទេសស៊ុយអែត និងផ្តល់សច្ចាប័នឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អគ្គលេខាធិការអង្គការណាតូ លោក Stoltenberg បាននិយាយបន្ទាប់ពីការប្រកាសនេះថា លោក Orban និងរដ្ឋាភិបាលរបស់គាត់គាំទ្រយ៉ាងច្បាស់លាស់ ចំពោះការចូលរួមរបស់ស៊ុយអែតក្នុងសម្ព័ន្ធយោធាណាតូ។

គួរបញ្ជាក់ថា សភារបស់ប្រទេសតួកគីកាលពីថ្ងៃអង្គារ បានអនុម័តការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធមិត្តយោធាលោកខាងលិចដ៏មានឥទ្ធិពលមួយនេះ ដែលធ្វើឱ្យប្រទេសហុងគ្រីក្លាយជាសមាជិកណាតូតែមួយគត់ ដែលមិនទាន់បានផ្តល់សច្ចាប័នលើសមាជិកភាព៕

 

ដកស្រង់ពី៖ Fresh News