Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិកគ្រោងកត់ឈ្មោះក្រុមហ៊ូទីយេម៉ែន ចូលក្នុងបញ្ជីក្រុមភេរវករសាជាថ្មី (Video inside)

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងនឹងចាត់ទុក ក្រុមឧទ្ទាមហ៊ូទី (Houthi) នៃប្រទេសយេម៉ែន ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក ជាក្រុមភេរវករសាឡើងវិញ ក្រោយបានលុបឈ្មោះក្រុមនេះ ចេញពីបញ្ជីអង្គការភេរវកម្មរបស់ខ្លួន កាលពីឆ្នាំ២០២១។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។ យោងតាមប្រភពដដែល រដ្ឋាភិបាលអាមេរិកនឹងធ្វើសេចក្តីប្រកាសជាផ្លូវការ នាថ្ងៃពុធសប្តាហ៍នេះ ដើម្បីចាត់ថ្នាក់ ហ៊ូទីជាក្រុមភេរវករអន្តរជាតិ ហើយវាកើតឡើងចំពេលដែល ក្រុមឧទ្ទាមយេម៉ែនមួយនេះ នៅតែបន្តសកម្មភាពវាយប្រហារកប៉ាល់ពាណិជ្ជកម្ម និងនាវាយោធានៅឯតំបន់សមុទ្រក្រហម។

ក្រុមហ៊ូទីបានអះអាងថា ការវាយប្រហាររបស់ខ្លួន នៅសមុទ្រក្រហម គឺដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងគ្រោះក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅតំបន់ Gaza Strip។ មួយរយៈចុងក្រោយនេះ យោធាអាមេរិក ក៏បានបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែនផងដែរ។

គួរបញ្ជាក់ថា ពីមុនមក ទីក្រុងវ៉ាស៉ីនតោនធ្លាប់បានចាត់ថ្នាក់ ក្រុមហ៊ូទីជាក្រុមភេរវករ កាលពីខែមករា ឆ្នាំ២០២១ ពោលគឺក្នុងខែចុងក្រោយ នៃរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយមួយខែក្រោយមក ចំណាត់ការនោះ ក៏ត្រូវបានលុបចោលទៅវិញដោយ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បន្ទាប់ពីមានមតិរិះគន់ថា វានឹងបង្កបញ្ហាស្មុគស្មាញដល់ កិច្ចប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌នៅប្រទេសយេម៉ែន ដែលហែកហួរដោយសារសង្រ្គាមស៉ីវិល និងទឹកដីភាគច្រើនកាន់កាប់ដោយពួកហ៊ូទី៕

ដកស្រង់ពី៖ Fresh News