Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អារ៉ាប៊ីសាអូឌីតថាអាចរាប់រកអ៉ីសា្រអែលវិញ ប្រសិនបើបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

  • បោះពុម្ព

(ដាវ៉ូស, ស្វីស)៖ ព្រះអង្គម្ចាស់ Faisal bin Farhan ដែលជារដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អារ៉ាប៊ីសាអូឌីតនឹងរាប់រកអ៉ីស្រាអែលវិញ ប្រសិនបើកិច្ចព្រមព្រៀងដ៏ធំមួយត្រូវសម្រេចបាន ដែលរួមបញ្ចូលនូវភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន និងការពិភាក្សាប្រកបដោយភាពជាក់លាក់ ខណៈបច្ចុប្បន្នសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសមិនមានសញ្ញាថមថយនៅឡើយ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។ ព្រះអង្គម្ចាស់ Faisal បានប្រាប់សមាជិកមួយក្រុម នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស យ៉ាងដូច្នេះថា «យើងយល់ស្របថា សន្តិភាពនៅក្នុងតំបន់ក៏រួមមានសន្តិភាពសម្រាប់អ៉ីស្រាអែល ប៉ុន្តែវាអាចកើតឡើងបានក៏អាស្រ័យលើ សន្តិភាពសម្រាប់ប៉ាឡេស្ទីន នោះគឺតាមរយៈរដ្ឋប៉ាឡេស្ទីន»។

នៅពេលសួរថាតើអារ៉ាប៊ីសាអូឌីត នឹងទទួលស្គាល់អ៉ីស្រាអែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងនយោបាយដ៏ទូលំទូលាយ ឬយ៉ាងណា? ព្រះអង្គម្ចាស់បានឆ្លើយតបថា «ប្រាកដណាស់។ ការធានាសន្តិភាពក្នុងតំបន់ តាមរយៈការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជាអ្វីដែលយើងកំពុងធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពអារ៉ាប់ ជាកន្លែងជាទីសក្ការៈបំផុតនៅក្នុងសាសនាឥស្លាម និងមានឥទ្ធិពលខាងសាសនានៅទូទាំងពិភពលោក។

ការត្រលប់ទៅរកកិច្ចព្រមព្រៀង ដើម្បីធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនង ជាមួយអារ៉ាប៊ីសាអូឌីតឡើងវិញ នឹងក្លាយជារង្វាន់ធំសម្រាប់អ៉ីស្រាអែល បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតជាមួយអេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ហើយអាចផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៃតំបន់មជ្ឈិមបូព៌ា៕

ដកស្រង់ពី៖ Fresh News