Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបាញ់បង្ហោះផ្កាយរណប បង្កឱ្យមានការប្រកាសអាសន្នតាមទូរស័ព្ទដៃ នៅទូទាំងកោះតៃវ៉ាន់

  • បោះពុម្ព

 កាលពីថ្ងៃអង្គារ ការបាញ់បង្ហោះផ្កាយរណបមួយរបស់ចិន បានបណ្តាលឱ្យអាជ្ញាធរនៅតៃវ៉ាន់ បញ្ជូនសារ ប្រកាស អាសន្នទៅកាន់គ្រប់ទូរស័ព្ទដៃរបស់ប្រជាជននៅទូទាំងដែនកោះនេះ ខណៈវាកើតឡើងនៅតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ មុនពេលតៃវ៉ាន់ ត្រូវរៀបចំការបោះឆ្នោតរើសមេដឹកនាំ និងសមាជិកសភាអាណត្តិថ្មី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយថា ទីក្រុងប៉េកាំងកាលពីរសៀលថ្ងៃអង្គារ បានទទួលជោគជ័យក្នុងការ បាញ់បង្ហោះផ្កាយរណបឈ្មោះ Einstein Probe សម្រាប់បម្រើគោលដៅតារាសាស្រ្ត និងវិទ្យាសាស្រ្ត។

ដោយឡែក ក្នុងពេលទន្ទឹមគ្នានោះ ទូរស័ព្ទដៃនៅទូទាំងកោះតៃវ៉ាន់ ទទួលបានសារប្រកាសអាសន្ន ដែល ប្រាប់ថា ចិន បានបង្ហោះផ្កាយរណប ដែលហោះកាត់ចំពីលើដែនអាកាសភាគខាងត្បូងរបស់តៃវ៉ាន់ ហើយ ណែនាំឱ្យសាធារណជនប្រុងប្រយ័ត្នសុវត្ថិភាព។

នេះ គឺជាវិធានការបង្ការ ខ្លាចមានធ្លាក់កម្ទេចកម្ទី ឬបំណែក ផ្សេងៗពីរ៉ុក្កែត ដែលហោះកាត់ផ្ទៃអាកាសរបស់តៃវ៉ាន់។

សូមបញ្ជាក់ថា ការបោះឆ្នោតចុងសប្តាហ៍នេះ នឹងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ពី សំណាក់ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន ដ្បិតប្រជាជនតៃវ៉ាន់ នឹងជ្រើសរើសមេដឹកនាំថ្មី ជំនួសមេដឹក នាំសព្វថ្ងៃគឺ លោកស្រី Tsai Ing-wen ចំពោះមុខការបង្កើនសម្ពាធផ្នែកនយោបាយ និងយោធាពីចិន។

សម្រាប់បុគ្គលមានសំឡេងប្រជាប្រិយភាពនាំមុខគេ គឺលោក Lai Ching-te ដែលជាបេក្ខជននៃគណបក្ស កាន់អំណាចរបស់លោកស្រី Tsai និងជាមេដឹកនាំរងតៃវ៉ាន់បច្ចុប្បន្ន នេះបើតាមការផ្សាយរបស់ AFP ។