Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន ព្រមានហ្វីលីពីនថា ទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក

  • បោះពុម្ព

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានសមភាគីហ្វីលីពីនរបស់លោកថា ទីក្រុងម៉ានីល ត្រូវតែធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក។

តាមក្រសួងការបរទេសចិន ការព្រមានរបស់លោក វ៉ាង យី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅនេះ។ លោក វ៉ាង យី ក៏បានសង្កត់ធ្ងន់ដែរថា ចិន និងហ្វីលីពីន កំពុងប្រឈមនឹងស្ថានការណ៍ដ៏លំបាកនៅក្នុងទំនាក់ទំនងរវាង ប្រទេសទាំង២ ដោយសារតែការផ្លាស់ប្ដូរគោលនយោបាយរបស់ទីក្រុងម៉ានីល។

សូមបញ្ជាក់ថា ហ្វីលីពីន កាលពីថ្ងៃទី១១ ខែធ្នូ បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល ឱ្យចូលជួបដើម្បីសម្ដែងការតវ៉ា ក្រោយឆ្មាំសមុទ្រហ្វីលីពីនចោទថា នាវាឆ្មាំសមុទ្រចិន បានប្រើកាណុងបាញ់ទឹកដាក់ទូករបស់ខ្លួន ដែលកំពុងធ្វើបេសកកម្មផ្គត់ផ្គង់សម្ភារៈចាំបាច់ដល់អ្នកនេសាទ និងទាហានហ្វីលីពីនមួយក្រុមតូច ដែលកំពុងឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។

នៅក្នុងឧប្បត្តិហេតុនោះ ក៏មានការបុកទង្គិចគ្នារវាងនាវាចិន និងទូកហ្វីលីពីនផងដែរ ហើយទាំងប៉េកាំង និងម៉ានីល បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក នេះបើតាមការផ្សាយរបស់ AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។