Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចត នៅម៉ាឡេស៉ី

  • បោះពុម្ព

 នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បានប្រកាសកាលពីថ្ងៃពុធនថា រាល់កប៉ាលទាំងអស់ ដែលមាន ដោតទង់ជាតិអ៉ីស្រាអែល នឹងមិនអនុញ្ញាតឲ្យចូលចតក្នុងប្រទេសម៉ាឡេស៉ីនោះទេ ចាប់ពីពេលនេះទៅ ហើយកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅកាន់អ៉ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឲ្យផ្ទុកទំនិញ នៅ កំពង់ផែ ម៉ាឡេស៉ីដែរ។

លោក Anwar បានបញ្ជាក់ថា «ការរឹតបន្តឹងទាំងនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែល ដែលមិនអើពើគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងបំពានច្បាប់អន្តរជាតិ តាមរយៈការសម្លាប់ជាបន្ត បន្ទាប់ និងសកម្មភាពប្រឆាំងប្រជាជនប៉ាឡេស្ទីន»។

លោក Anwar បានឲ្យដឹងទៀតថា រដ្ឋាភិបាលមាន ទំនុកចិត្តលើការសម្រេចចិត្តនេះថា នឹងមិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរបស់ម៉ាឡេស៉ីនោះទេ។

លើសពីនេះទៀត រដ្ឋាភិបាល ក៏បានសម្រេចចិត្តបិទផ្លូវក្រុមហ៊ុនដឹកជញ្ជូន ZIM ដែលមានមូលដ្ឋាននៅ អ៉ីស្រាអែល ពីការចូលចតនៅកំពង់ផែណាមួយក្នុងប្រទេសម៉ាឡេស៉ី ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា ម៉ាឡេស៉ី គឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះបុព្វហេតុប៉ាឡេស្ទីន និងមិនមានទំនាក់ទំនងការទូត ជាមួយអ៉ីស្រាអែល។

កាលពីខែតុលា មនុស្សជាង ១៦,០០០នាក់ ដែលរួមមានទាំង លោក Anwar បាន រៀបចំការជួបគ្នាទ្រង់ទ្រាយធំមួយ ខណៈម៉ាឡេស៉ី ចង់បង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ចំពោះមុខ សង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA ។