Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី

  • បោះពុម្ព

 (សេអ៊ូល)៖ នាថ្ងៃអង្គារនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្រេចជ្រើសរើសយក អតីតអនុរដ្ឋមន្រ្តីការបរទេស លោក Cho Tae-yul ឱ្យធ្វើជារដ្ឋមន្រ្តីការបរទេសថ្មីនៃប្រទេសអាស៉ីបូព៌ាមួយនេះ និងឱ្យទីប្រឹក្សាសន្តិសុខជាតិ លោក Cho Tae-yong កាន់តំណែងជានាយកថ្មីនៃបណ្តាញស៉ើបការណ៍សម្ងាត់ជាតិ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ការជ្រើសតាំងមន្រ្តីជាន់ខ្ពស់ទាំង២រូបថ្មីខាងលើ គឺស្របពេលដែលភាពតានតឹងជាមួយកូរ៉េខាងជើង បានកើនឡើងក្នុងឆ្នាំនេះ ជាមួយការបាញ់បង្ហោះផ្កាយរណបចារកម្ម របស់ទីក្រុងព្យុងយ៉ាង កាលពីខែវិច្ឆិកាកន្លងទៅ និងការបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប នៅក្នុងសប្តាហ៍នេះ។

លោក Cho Tae-yul គឺជាអ្នកការទូតជើងចាស់ម្នាក់ ហើយក្រៅពីជាអតីតអនុរដ្ឋមន្រ្តីការបរទេស រូបលោកក៏ជាអតីតឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូង ប្រចាំនៅអង្គការសហប្រជាជាតិថែមទៀតផង។

លោក Cho បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកនឹងទទួលបន្ទុកធ្ងន់នៅស្មា ក្នុងនាមជាប្រមុខការទូតថ្មីរបស់កូរ៉េខាងត្បូង ចំពេលដែលស្ថានការណ៍ភូមិសាស្រ្តនយោបាយ នៅលើពិភពលោក មានការផ្លាស់ប្តូរប្រែប្រួលខ្លាំង រួមជាមួយការកើនឡើងនៃភាពប្រកួតប្រជែងគ្នា រវាងសហរដ្ឋអាមេរិកនិងចិន។

ចំណែក លោក Cho Tae-yong វិញ ដែលជាអ្នកការទូតអាជីពម្នាក់ផងដែរ បានប្តេជ្ញាថា រូបលោកនឹងផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ ហើយទាន់ពេលវេលា ដើម្បីជួយប្រទេសរបស់លោកធ្វើការសម្រេចចិត្ត។

គួរបញ្ជាក់ថា សភាកូរ៉េត្រូវគេរំពឹងថា នឹងបើកសវនាការដើម្បីសម្រេចទទួលយក ការជ្រើសតាំងលោក Cho Tae-yul និងលោក Cho Tae-yong ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង អាចធ្វើការតែងតាំងជាផ្លូវការតែម្តង ដ្បិតការអនុម័តយល់ព្រមពីសភា សម្រាប់តំណែងនៅក្នុងគណៈរដ្ឋមន្រ្តី គឺមិនមែនជារឿងចាំបាច់នោះឡើយ៕

ដកស្រង់ពី៖ Fresh News