Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកោះតៃវ៉ាន់ ចូលរួមរំលែកទុក្ខនិងស្នើផ្តល់ជំនួយ ក្រោយចិនរងគ្រោះរញ្ជួយដីស្លាប់មនុស្សជិត ១២០នាក់

  • បោះពុម្ព

 (តៃប៉ិ)៖ នាថ្ងៃអង្គារនេះ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសម្តែងការចូលរួមរំលែកទុក្ខទៅកាន់ចិន ហើយលោកស្រីក៏បានស្នើផ្តល់ជំនួយតាមតែអាចធ្វើទៅបាន ផងដែរ បន្ទាប់ពីគ្រោះរញ្ជួយដីមួយមានកម្រិត៦.២រ៉ិចទ័រ បានសម្លាប់មនុស្សកើនដល់យ៉ាងហោចចំនួន ១១៨នាក់ នៅចុងភាគខាងជើងនៃតំបន់ខ្ពង់រាប Qinghai-Tibetan របស់ប្រទេសចិន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ភាពតានតឹងរវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង បានកើនឡើងខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ខណៈដែលចិនព្យាយាមដាក់សម្ពាធទាំងផ្នែកនយោបាយ និងយោធាមកលើដែនកោះនេះ ដ្បិតតៃវ៉ាន់ត្រូវបានប្រទេសចិន ចាត់ទុកជាផ្នែកពុំអាចកាត់ផ្តាច់បាននោះឡើយ នៃដែនដីរបស់ខ្លួន។

ប៉ុន្តែដោយទុកភាពតានតឹងមួយឡែកសិន លោកស្រី Tsai បានបង្ហោះលើបណ្តាញសង្គម X (Twitter) នូវសារចូលរួមរំលែកទុក្ខស្មោះចេញពីចិត្ត ទៅកាន់អ្នកទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងហេតុការណ៍រញ្ជួយដីនៅឯប្រទេសចិន ហើយលោកស្រីបានបន្ថែមថា តៃវ៉ាន់ត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់ជំនួយសម្រាប់កិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយនេះ។

គួរបញ្ជាក់ថា ពីមុនមក លោកស្រី Tsai ក៏ធ្លាប់បានចូលរួមរំលែកទុក្ខ និងស្នើផ្តល់ជំនួយដល់ចិន សម្រាប់គ្រោះមហន្តរាយផ្សេងៗផងដែរ រួមមានទាំងកាលពីឆ្នាំមុន ក្រោយហេតុការណ៍រញ្ជួយដីមួយ នៅខេត្ត Sichuan។

កាលពីឆ្នាំ២០០៨ តៃវ៉ាន់បានបញ្ជូនក្រុមសង្រ្គោះទៅកាន់ប្រទេសចិន បន្ទាប់ពីគ្រោះរញ្ជួយដីធំមួយ បានវាយប្រហារលើខេត្ត Sichuan ហើយផ្តាច់ជីវិតមនុស្សជិត៧០,០០០នាក់ និងបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងហិនហោច៕

ដកស្រង់ពី៖ Fresh News