Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន និងកូរ៉េខាងត្បូង កូរ៉េខាងជើង

  • បោះពុម្ព

កាលពីថ្ងៃចន្ទ បានថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន និងកូរ៉េខាងត្បូង ដោយចាត់ទុកថា នេះជាទង្វើដ៏គ្រោះថ្នាក់ ដែលនឹងបង្កភាពតានតឹងក្នុងតំបន់ និងនាំឱ្យមានការរត់ប្រណាំងសព្វាវុធ។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាង នឹងពង្រឹងវិធានការនានា ដើម្បីបង្កើតជាការកំញើញទប់ស្កាត់ និងឆ្លើយតបទៅនឹងអស្ថិរភាពនៅក្នុងតំបន់ ដែលចោទថា បង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។

ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង ក្រោយលេចឮដំណឹងថា ជប៉ុនមានគម្រោងទិញមីស៊ីល Tomahawk ចំនួន៤០០គ្រាប់ពីសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាដ៏ធំបំផុតមួយខ្លួន ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។

មន្ទីរបញ្ចកោណវិញ ក៏បានឱ្យដឹងកាលពី ថ្ងៃសុក្រសប្ដាហ៍មុនដែរថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើកិច្ចព្រមព្រៀងនេះហើយ ដែលមានទំហំទឹកប្រាក់ ២.៣៥ពាន់លានដុល្លារ។

បន្ថែមពីលើនេះ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក៏បានប្រកាសផងដែរពីការអនុម័តលើគម្រោងលក់មីស៊ីល Sidewinder និងមីស៊ីល Standard Missile 6 Block ទៅឱ្យកូរ៉េខាងត្បូង នេះបើតាមការផ្សាយរបស់ Reuters។