Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីថ្មីរបស់ម៉ាល់ឌីវ ស្នើឱ្យឥណ្ឌា ដកយោធារបស់ខ្លួនចេញ

  • បោះពុម្ព

ប្រធានាធិបតីថ្មីនៃប្រទេសម៉ាល់ឌីវ លោក មហាំម៉ាត់ មូអ៉ីសហ្ស៊ូ (Mohamed Muizzu) ដែលធ្លាប់បានដឹកនាំយុទ្ធនាការកែប្រែគោលនយោបាយ «India first» នៃប្រទេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាមួយនេះ បានស្នើឱ្យទីក្រុងញូវដេលី ដកយោធារបស់ខ្លួនចេញពីម៉ាល់ឌីវ។

លោក មហាំម៉ាត់ មូអ៉ីសហ្ស៊ូ បានទទួលជ័យជម្នះលើលោក អ៉ីប្រាហ៊ីម សឡេះ (Ibrahim Solih) នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកញ្ញា កន្លងទៅនេះ ក្រោយលោកសន្យាថា នឹងស្នើឱ្យឥណ្ឌាដកយោធា ៧៥រូប ចេញពីប្រទេសម៉ាល់ឌីវ។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ការិយាល័យប្រធានាធិបតីម៉ាល់ឌីវ បានគូសបញ្ជាក់ ថា «ប្រជាជនម៉ាល់ឌីវ បានផ្ដល់ឱ្យលោក មូអ៉ីសហ្ស៊ូ នូវអាណត្តិដ៏រឹងមាំ ដើម្បីស្នើទៅឥណ្ឌា និងបង្ហាញក្ដីរំពឹងថា ឥណ្ឌា នឹងគោរពតាមឆន្ទៈតាមបែបប្រជាធិបតេយ្យរបស់ប្រជាជន ម៉ាល់ឌីវ»។

លោក មូអ៉ីសហ្ស៊ូ នៅឯពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃសុក្រកន្លងទៅនេះ ក៏បានលើកឡើងដែរថា លោក នឹងថាធានាថាប្រទេសម៉ាល់ឌីវ នឹងមិនមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។ យ៉ាងណាក៏ដោយ ភ្លាមៗខាងក្រសួងការពារជាតិឥណ្ឌា មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

ឥណ្ឌា និងចិន បាននិងកំពុងប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ ខណៈក្រុមចម្រុះដឹកនាំដោយលោក មូអ៉ីសហ្ស៊ូ ត្រូវបានគេមើលឃើញថា មានទំនោរងាកទៅរកចិន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ ។