Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ តែយល់ព្រមភ្ជាប់បណ្ដាញទំនាក់ទំនងយោធាឡើងវិញ

  • បោះពុម្ព

 លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូលមួយឱ្យបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់ ហើយថា ការបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់ គឺជារឿងមិនអាចបញ្ឈប់បានឡើយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនឯណោះវិញ លោក ស៊ី ជិនពីង និងលោក ចូ បៃដិន កាលពីថ្ងៃពុធ បានឯកភាពគ្នាលើការដោះស្រាយបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងការយល់ព្រមស្ដារបណ្ដាញទំនាក់ទំនងយោធាកម្រិតខ្ពស់ឡើងវិញ ដោយឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ក្រោយជំនួបជាមួយលោក ស៊ី ជិនពីង ដែលជាជំនួបទល់មុខគ្នាលើកដំបូង ក្នុងរយៈពេលមួយឆ្នាំមកនេះ លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថា ជំនួបនេះ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈស្ថាបនា។

តាមលោក បៃដិន លោកផ្ទាល់ ក៏បានជំរុញផងដែរឱ្យលោកប្រធានាធិបតីចិន ស៊ី ជិនពីង គោរពតាមលទ្ធផលបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅឆ្នាំ២០២៤ខាងមុខ នេះបើតាមការផ្សាយរបស់ AFP។