Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីទំនងជាបិទសេវាកម្ម VPN សម្រាប់អ្នកប្រើប្រាស់នៅបរទេស ដើម្បីការពារសន្តិសុខជា

  • បោះពុម្ព

(បរទេស)៖ ថ្មីៗនេះទទួលដំណឹងមកថា ប្រទេសរុស្ស៊ីគ្រោងបិទបណ្តាញឯកជននិម្មិត (VPN) នៅក្នុងប្រទេសរបស់ខ្លួន ក្រោយរកឃើញថា សេវាកម្មនេះបានគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិត។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានឱ្យដឹងថា ការដាក់កម្រិតនេះនឹងមិនសំដៅទៅលើសេវាកម្ម VPN ទូទាំងអ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីនោះទេ។

ពោលគឺ សម្រាប់តែបណ្តាញឯកជននិម្មិត (VPN) និង Protocols VPN ដែលសំដៅដល់សំណុំច្បាប់រៀបចំទិន្នន័យតែប៉ុណ្ណោះ។ RIA បានបញ្ជាក់ថា ការបិទ VPN នេះនឹងត្រូវបានអនុវត្តនៅលើបណ្តាញទំនាក់ទំនងចល័តសម្រាប់ចរាចណ៍បរទេស ដែលត្រូវបានគេកត់សម្គាល់ថា បានគំរាមកំហែងដល់សន្តិសុខជាតិ។

តម្រូវការសម្រាប់សេវាកម្ម VPN បានកើនឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានរឹតបន្តឹងការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមលោកខាងលិចមួយចំនួន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាមិញបើតាមច្បាប់រុស្ស៊ីឆ្នាំ២០១៧ បានតម្រូវឱ្យអ្នកផ្តល់បច្ចេកវិទ្យា VPN សហការជាមួយអាជ្ញាធររុស្ស៊ី និងរឹតបន្តឹងការចូលប្រើមាតិកាដែលត្រូវបានហាមឃាត់ដោយ ប្រទេសរុស្ស៊ី ឬត្រូវបានហាមឃាត់ដោយ VPN ផ្ទាល់។

គួរជម្រាបដែរថា ការប្រកាសបិទ VPN ត្រូវបានអ្នករិះគន់ជាច្រើនបានសម្តែងការព្រួយបារម្ភថា វិធានការថ្មីនេះ អាចត្រូវបានប្រើប្រាស់ ដើម្បីរឹតត្បិតបន្ថែមទៀតលើការទទួលបានព័ត៌មានអំពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន៕

ដកស្រង់ពី៖ Fresh News