Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី ចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា

  • បោះពុម្ព

 ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ដំណើរការជម្លៀសជនជាតិរុស្ស៊ីចេញពីតំបន់ហ្គាហ្សាស្ទ្រីប បានចាប់ផ្តើមហើយ ដោយមានអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ីជាង ៦០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប។

ទោះជាយ៉ាងណា ក្រសួង មិនបាននិយាយអំពីចំនួនពលរដ្ឋរុស្ស៊ី ដែលរំពឹងថា នឹងចាកចេញពីតំបន់ហ្គាហ្សាទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រជាជនរុស្ស៊ីប្រហែល ១,០០០ នាក់ បានបង្ហាញពីបំណងចង់ចាកចេញពីតំបន់ហ្គាហ្សា។

សូមបញ្ជាក់ថា ការជម្លៀសមានចំនួនកំណត់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ០១ ខែវិច្ឆិកា សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស និងជនជាតិប៉ាឡេស្ទីន ហើយកំពុងត្រូវការការព្យាបាលជាបន្ទាន់ទៅកាន់ប្រទេសអេហ្ស៊ីប បានជួបការលំបាកយ៉ាងខ្លាំង។

វាត្រូវបានផ្អាកជាច្រើនដងក្នុងសប្តាហ៍មុន ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈរ ដែលបុគ្គលិកជំនួយ បាននិយាយថា ការវាយប្រហារបានកំណត់គោលដៅក្បួនរថយន្តពេទ្យ នេះបើតាមការផ្សាយរបស់ AFP ។