Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំពោះមុខសម្ពាធពីចិន កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព ក្នុងកិច្ចប្រជុំកំពូល APEC នៅសហរដ្ឋអាមេរិក

  • បោះពុម្ព

 (តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព ក្នុងតំបន់នៅឯកិច្ចប្រជុំកំពូល APEC នាសប្តាហ៍ក្រោយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលមានសមាជិកចំនួន២១ នឹងជួបប្រជុំគ្នានៅទីក្រុង San Francisco សម្រាប់កិច្ចប្រជុំកំពូល APEC លើកទី៣០។

វាក៏ជាកិច្ចប្រជុំកំពូល APEC លើកដំបូងផងដែរ ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ គិតចាប់តាំងពីឆ្នាំ២០១១មក។ តៃវ៉ាន់ដែលកំពុងតែរងសម្ពាធកាន់តែខ្លាំងឡើងៗពីចិន ចូលរួម APEC ក្នុងនាមជា «ចិនតៃប៉ិ» ហើយមិនបញ្ជូនមេដឹកនាំខ្លួន ឱ្យចូលរួមកិច្ចប្រជុំកំពូលឡើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ លោកស្រី Tsai បាននិយាយថា សារទីមួយដែលលោកស្រីចង់ឱ្យអ្នកតំណាងលោកស្រីនៅ APEC គឺស្ថានិកក្រុមហ៊ុនបន្ទះឈីបយក្ស TSMC លោក Morris Chang ផ្ញើទៅកាន់ពិភពលោកនៅឯកិច្ចប្រជុំកំពូល APEC នោះគឺ តៃវ៉ាន់ប្តេជ្ញាលើកកម្ពស់សុខសន្តិភាព និងវិបុលភាពក្នុងតំបន់។

លោកស្រី Tsai បានលើកឡើងដូច្នេះថា «ស្របពេលដែលពិភពលោកកំពុងជួបបញ្ហាប្រឈមជាច្រើន ពួកយើងចាំបាច់ត្រូវធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយជម្លោះនៅក្នុងតំបន់ និងរួមគ្នាបង្កើតបរិយាកាសមួយ ដែលមានសន្តិភាពនិងស្ថិរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់»។

ចំណែកលោក Chang បាននិយាយថា បើតាមការយល់ឃើញរបស់លោកផ្ទាល់ គឺលោកជឿជាក់ថា មិនមានសមាជិក APEC ណាមួយ នឹងជំទាស់ចំពោះសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍនោះឡើយ។ ជាយូរមកហើយ APEC ស្ថិតក្នុងចំណោមវេទិកាមួយចំនួនតូច ដែលចិននិងតៃវ៉ាន់មានឱកាសនិយាយគ្នា បើទោះបីជាក្នុងទម្រង់ជាការសម្តែង ការគួរសមដាក់គ្នាប៉ុណ្ណោះក៏ដោយ។

ចិនមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ អំពីវត្តមានប្រធានាធិបតីលោក ស៉ី ជីនពីង នៅកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៣នេះ។ លោក Chang ដែលបច្ចុប្បន្នមានវ័យ៩២ឆ្នាំ បានជជែកគ្នាមួយភ្លែតជាមួយលោក ស៉ី នៅឯកិច្ចប្រជុំ APEC ឆ្នាំកន្លងទៅ ក្នុងទីក្រុងបាងកកនៃប្រទេសថៃ។

គួរបញ្ជាក់ថា ចិនបានកាត់ផ្តាច់យន្តការកិច្ចសន្ទនាផ្លូវការជាមួយតៃវ៉ាន់ បន្ទាប់ពីលោកស្រី Tsai បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៦ ជាមួយការចោទប្រកាន់ថា លោកស្រីប្រកាន់និន្នាការចង់បំបែករដ្ឋ។ លោកស្រី Tsai បាននិយាយថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលអាចសម្រេចជោគវាសនារបស់ដែនកោះនេះបាន ហើយទាត់ចោលការទាមទារអធិបតេយ្យរបស់ចិនលើតៃវ៉ាន់។

កោះតៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទឹកដីរបស់ប្រទេសចិន ហើយចិនប្តេជ្ញាថា នឹងបង្រួបបង្រួមគ្នាវិញនៅថ្ងៃណាមួយ៕

ដកស្រង់ពី៖ Fresh News